រាជធានីភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) គិតមកត្រឹមថ្ងៃទី៤ មិថុនា ២០១៣ គ.ជ.ប បានអនុញ្ញាតឱ្យអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ចំនួន៧.៧៤៦នាក់មកពីសមាគម និងអង្គការចំនួន២៥ ដើម្បីចូលរួមឃ្លាំមើលដំណើរការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ កក្កដា ២០១៣ ខាងមុខនេះ ។
អ្នកសង្កេតការណ៍ដែលគ.ជ.ប ទទួលស្គាល់នោះមានអ្នកសង្កេតកាណ៍ជាតិចំនួន ៧.៧២០នាក់ (ស្រី៣.០៨នាក់) ក្នុងនោះអ្នកសង្កេតការណ៍ចល័តចំនួន៧៣ នាក់ (ស្រី២១នាក់) និងអ្នកសង្កេតការណ៍អន្តរជាតិចំនួនជាតិចំនួន២៦នាក់(១៧នាក់)។
សេចក្ដីប្រកាសបន្តថា អ្នកសង្កេតការណ៍ជាតិមកពីអង្គការណ៍និងសមាគមចំនួន២០ មាន៖ ១.គណៈកម្មាធិការដើម្បីបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា (COMFREL) បានដាក់អ្នកសង្កេតការណ៍សរុបចំនួន៩២៨នាក់ ក្នុងនោះស្រី៣៣០នាក់និងចល័ត៥នាក់។ ២.សមាគមសម្ព័ន្ធស្ត្រីខ្មែរការពារសិទ្ធិមនុស្សដើម្បីអភិវឌ្ឍន៍(CWLHRD) បានដាក់អ្នកសង្កេតការណ៍សរុបចំនួន៥៥នាក់ស្រី៣២នាក់ និងចល័ត៣នាក់៕
ចែករំលែកព័តមាននេះ