ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជនសង្ស័យ​​លួច​ខោខូវ​ប៊យ​រោងចក្រ SL បញ្ជូនទៅ​សាលា​ដំបូង​រាជធានីភ្នំពេញ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ការិយាល័យ​នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​នៃ​នាយកដ្ឋាន​នគរ​បាល​​ព្រហ្ម​ទណ្ឌ​​ក្រសួង​មហា​ផ្ទៃ​​ បានចាប់​បញ្ជូន​​ជន​សង្ស័យ​​​ម្នាក់​ពាក់ព័ន្ធ​​បទល្មើស​លួច​ខោ​ខូវប៊យ​​របស់​រោងចក្រ​ SL ជាង​៣០​ខោ​ កាលពីវេលាម៉ោង​៨​ព្រឹក​ថ្ងៃទី​៦ មិថុនា ២០១៣ ទៅ​សាលា​ដំបូង​រាជ​ធានីភ្នំពេញ ។ ជន​សង្ស័យ​ឈ្មោះ​ជា ណាក់​ អាយុ​២៧​ឆ្នាំ ជា​អ្នក​បើក​បរ​រថយន្ត​នៅ​ក្នុង​រោង​ចក្រ​ SL

រាជធានីភ្នំពេញ ៖ ការិយាល័យ​នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​នៃ​នាយកដ្ឋាន​នគរ​បាល​​ព្រហ្ម​ទណ្ឌ​​ក្រសួង​មហា​ផ្ទៃ​​ បានចាប់​បញ្ជូន​​ជន​សង្ស័យ​​​ម្នាក់​ពាក់ព័ន្ធ​​បទល្មើស​លួច​ខោ​ខូវប៊យ​​របស់​រោងចក្រ​ SL ជាង​៣០​ខោ​ កាលពីវេលាម៉ោង​៨​ព្រឹក​ថ្ងៃទី​៦ មិថុនា ២០១៣ ទៅ​សាលា​ដំបូង​រាជ​ធានីភ្នំពេញ ។ ជន​សង្ស័យ​ឈ្មោះ​ជា ណាក់​ អាយុ​២៧​ឆ្នាំ ជា​អ្នក​បើក​បរ​រថយន្ត​នៅ​ក្នុង​រោង​ចក្រ​ SL នោះ បាន​លួច​ខោខូវ​ប៊យជា​ច្រើន​ច្រើសារ ដែល​ឆែក​ឃើញ​តាមកាមេរ៉ា ​។

សូមបញ្ជាក់ថា ​កាល​ពី​ថ្ងៃទី​៣ មិថុនា ២០១៣ កន្លងមក ត្រូវ​បាន​ប្រធាន​សន្តិសុខ​ឈ្មោះ​ហ្គា រ៉ូដា ឃើញ​ជនសង្ស័យរូបនេះ​ បើក​រថ​យន្ត​ចេញ​ពី​រោង​ចក្រ ដោយមាន​ឃើញ​ទាំង​ខោខូវប៊យជាច្រើនផង ក៏ឃាត់​ខ្លួន​សួរ​ហើយចាប់​​ប្រគល់ឱ្យ​​​នគរ​បាលព្រហ្ម​ទណ្ឌ​​កម្រិត​ស្រាល​ និង​រួមទាំង​វត្ថុតាង​ខោខូវប៊យ​ជាង​៣០​ខោ​នោះ ៕​