ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ចបញ្ជូន​ប្តី​ហេង​ស៊យ​ដុត​រថយន្ត​ទៅ​តុលាការ​

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ៖ សមត្ថកិច្ច​នគរបាល​ព្រហ្ម​ទណ្ឌកម្រិត​ស្រាល​រាជធានី​ភ្នំ​ពេញ​បាន​បញ្ជូន​ជន​សង្ស័យ​ម្នាក់​​ទៅ​តុលា​កា​រ​ កាលពី​វេលា​ម៉ោង​៨និង​១៥នាទី​ព្រឹក​ថ្ងៃទី​៦ មិថុនា ២០១៣នេះ​ ដោយ​ជាប់​ពាក់​ព័ន្ធដុត​រថ​យន្ត​ខ្លូនឯង ​។ ជនសង្ស័យ​ឈ្មោះ​គួយ ប៉េង​ស្រ៊​ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​ មាន​ទី​លំ​នៅ​ភូមិ​ត្រពាំង​ព្រីង​ សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ​ខេត្ត​ស្ទឹង​ត្រែង ។

ជន​នេះ​​ត្រូវបាន​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃទី​៥ មិថុនា​ យោង​តាម​ពាក្យ​បណ្តឹងឈ្មោះ​លឹម សុខ​ហៀង ភេទ​ស្រី​ អាយុ ៤០ឆ្នាំ មាន​ទី​លំ​នៅ​ភូមិ​ជា​មួយ​គ្នា ​​​​ដោយ​ហិង្សា​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ និង​ធ្វើឲ្យ​ខូច​ខាតដោយ​ចេតនា ។

គួរ​បញ្ជាក់ថា រថ​យន្ត​ម៉ាក​កាមរី​បាឡែន​ ស៊េរី​២០០២ ពណ៌​ស្ករ​ មួយគ្រឿង​ត្រូវបាន​បុរស​ជាប្តី​ផ្ទុះ​កំហឹង​ដុត​ចោល​ទាំង​កណ្តាលយប់​កាល​ពី​ថ្ងៃទី​៤ មិថុនា នៅ​​តាម​បណ្តោយ​ផ្លូវ​៥៩៨ ក្បែរ​ប៉ុស្តិ៍​យាម​មុខ​ស្នង​កា​រដ្ឋាននគរបាល​រាជធានីភ្នំ​ពេញ​ ស្ថិត​នៅ​ភូមិ​ខ១ សង្កាត់​ច្រាំង​ចំ​រេះ​ទី​២ ខណ្ឌ​ប្ញស្សី​កែវ ​ ។ កា​រដុត​រថយន្ត​ខ្លួនឯង​នេះ គឺបន្ទាប់​ពីមានទំ​នាស់គ្នា​ ហើយ​បុរស​ជាប្តី​វាយ​ប្រពន្ធ​បែក​ក្បាល​ទំ​នង​ជា​​ដើម​ហេតុ​នៃកា​រប្រចណ្ឌ ។