ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូ​ន​ជន​សង្ស័យ​៣នាក់​ ពាក់ព័ន្ធ​ការចែក​ចាយ​និង​ប្រើប្រាស់​គ្រឿង​ញៀន​ទៅ​តុលាការ

12 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន​៖​ ជន​សង្ស័យ៣ នាក់​ ត្រូវ​បាន​បញ្ជូន​ទៅតុលាការខេត្ត​​នៅវេលាម៉ោង​៨​ព្រឹក​ថ្ងៃទី​ ៦ មិថុនា​ ២០១៣ ពាក់ព័ន្ធ​ការ​ចែក​ចាយ​និង​ប្រើប្រាស់​គ្រឿង​ញៀន​ បន្ទាប់​ពី​ចាប់​ខ្លួន​បាន​កាលពី​ថ្ងៃ​​ទី​​៤ មិថុនា​​ ២០១៣ ​នៅ​ផ្ទះ​របស់​ជន​សង្ស័យ​ស្ថិត​ក្នុង​ភូមិ​ដូង​ ឃុំស្ទឹង​កាច់​ ស្រុក​សាលាក្រៅ​។

ជន​សង្ស័យ​ទាំង​​៣នាក់​ ១.ឈ្មោះ​ញួង សំអឿន​ ភេទប្រុស​ អាយុ​៤២ឆ្នាំ ជាអ្នក​ជួញ​ដូរ​គ្រឿង​ញៀន​​ចាប់​ខ្លួន​បាន​​នៅ​ផ្ទះរបស់​ខ្លួន​ ស្ថិតក្នុងភូមិ​ខាង​លើ​ ​កាល​ពី​វេលាម៉ោង​​១២ ថ្ងៃត្រង់ ថ្ងៃទី​៤ មិថុនា ​​ ២.​ឈ្មោះយ៉េង យ៉ូត ភេទ​ប្រុស​ អាយុ​២៤ឆ្នាំ ជាប្ដី​របស់​ ឈ្មោះ​ឌីង ឌី​ អាយុ​២៥​ឆ្នាំ ទាំង​២​នាក់​ប្ដី​ប្រពន្ធនេះ ចាប់​ខ្លួន​បាន​កាលពី​វេលាម៉ោង​៧​យប់​ថ្ងៃទី​​៤​ មិថុនា​ មានស្រុក​កំណើត​ភូមិ​ត្រាង ឃុំត្រាង​ ស្រុក​កំ​រៀ​ង ខេត្ត​បាត់​ដំបង​។

 ប្រភពព័ត៌មាន​ពី​សមត្ថ​កិច្ច​បាន​ឱ្យដឹង​ថា ក្រោម​ការដឹកនាំ​ផ្ទាល់​ពី​លោក​​អនុ​សេនី​យ៍​ឯក​​ប្រាក់​​ សុធា នាយ​ការិ​យា​ល័យ​ជួញ​ដូរ​គ្រឿង​ញៀន​ ដឹកនាំ​កម្លាំង​កង​រាជអាវុធ​ហត្ថ​ខេត្ត សហការ​ជាមួយ​ កម្លាំ​ង​កង​រាជ​អាវុធ​ហត្ថ​ស្រុក​សាលា​ក្រៅ​ ចាប់ឃាត់​ខ្លួន​ជន​សង្ស័យ​ទាំង​៣នាក់ខាងលើ​ និង​ដក​ហូត​បាន​​​ថ្នាំញឿន​ប្រភេទ​ យ៉ាម៉ា​១០គ្រាប់ ទូរស័ព្ទ​ដៃ​១គ្រឿង​ និង​ម៉ូតូ​១គ្រឿង​ផង​ដែរ៕