ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុន​ជប៉ុន​ជាង​30​នឹងមក​បណ្តាក់ទុន​នៅ​ប្រទេស​កម្ពុជា

12 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ កម្មវិធី​ជំនួប​រវាង​​វិនិ​យោ​គិន​ជប៉ុន​ចំនួន​ជាង​៣០​ក្រុ​ម​ហ៊ុន ជាមួយ​នឹង​ក្រុម​ហ៊ុន​ក្នុងស្រុក​មួយចំនួន​ដើម្បី​ពង្រីក​​លើ​មុខ​របរ​ជំនួញ ឱ្យ​កាន់​​តែទូលំ​ទូលាយ​ឡើង​ថែម​ទៀត​ និងប្រកប​ដោយ​​​ភាព​កក់​ក្តី ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​សូហ្វី​តែល​ភ្នំពេញ​ភូគី​ត្រា​​កាល​ពីថ្ងៃ​ទី​២ មិថុនា ក្រោម​អធិបតី​ភាព​លោក​ស៊ាង ប៊ុនលាង ​​ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ​

រាជ​ធានីភ្នំពេញ ៖ កម្មវិធី​ជំនួប​រវាង​​វិនិ​យោ​គិន​ជប៉ុន​ចំនួន​ជាង​៣០​ក្រុ​ម​ហ៊ុន ជាមួយ​នឹង​ក្រុម​ហ៊ុន​ក្នុងស្រុក​មួយចំនួន​ដើម្បី​ពង្រីក​​លើ​មុខ​របរ​ជំនួញ ឱ្យ​កាន់​​តែទូលំ​ទូលាយ​ឡើង​ថែម​ទៀត​ និងប្រកប​ដោយ​​​ភាព​កក់​ក្តី ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​សូហ្វី​តែល​ភ្នំពេញ​ភូគី​ត្រា​​កាល​ពីថ្ងៃ​ទី​២ មិថុនា ក្រោម​អធិបតី​ភាព​លោក​ស៊ាង ប៊ុនលាង ​​ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​​កម្ពុជា​ និងជា​ទីប្រឹក្សា​ក្រសួង​មហា​ផ្ទៃ ។

វត្តមាន​នាឱកាស​នោះ ​គេសង្កេត​ឃើញ​មាន​លោក​អីុ វ៉ា​ម៉ូតូ ប្រធាន​ក្រុមហ៊ុន​ ARIX GROUP អម​ដោយ​សហ​ការី​ជា​ច្រើន​រូប លោក​ហ៊ន់ ស៊ាង​ហុង និងលោកស្រី ​ហេង ​ច័ន្ទ​បុប្ផា អគ្គ​នាយក​​ក្រុម​ហ៊ុន​ KHJ GROUP ទទួល​បន្ទុក​ទំនាក់​ទំនង​ភ្ញៀវ​​វិនិយោគ​ក្រៅ​ប្រទេស ​និងជួយ​​​ទ្រ​​ទ្រង់​វិស័យ​ម​នុស្ស​ធម៌ វិស័យ​អប់រំ ។

លោកស៊ាង ប៊ុន​លាង​ ​ទីប្រឹក្សា​ក្រសួង​មហា​ផ្ទៃ បានគូស​បញ្ជាក់ថា ​រូប​លោក​ពិត​ជា​មាន​កិត្តិ​យស​យ៉ាង​ក្រៃលែង​ ដែលបាន​មកចូល​រួម​ជា​អធិបតី​​ក្នុង​កម្មវិធី​នេះ​​​​ ដោយ​បាន​ធ្វើ​​​បទ​បង្ហាញ​ស្តី ពី​សក្តា​នុពល​វិនិយោគ​នៅ​កម្ពុជា ​ហើយ​ក៏​​​ជា​ឱកាស​ដែល​ត្រូវ​​​ចែក​រំលែក​នូវចំណេះ​ដឹង​ទាក់​ទង​​នឹង​វិស័យ​វិនិយោគ​​លើ​ធន​ធាន​​ធម្ម​ជាតិ និង​​ហេដ្ឋា​រចនាសម្ព័ន្ធ​​ប្រកប​ដោយ​​​សក្កា​នុពល នៅ​​ក្នុង​​ព្រះ​រាជាណាចក្រ​កម្ពុជា​យើង​​ ។

លោក​ស៊ាង ប៊ុន​លាង​​ ​​បាន​បន្តថា ការធ្វើ​អាជី​​វ​កម្ម​លើធន​ធាន​ធម្ម​ជាតិ​នៅ​ក្នុង​ព្រះ​រាជា​ណាចក្រ​កម្ពុជា​​​នា​​ពេល​បច្ចុប្បន្ន​នេះ ​មាន​ក្រុម​​ហ៊ុន​ជាតិ​ និង​អន្តរ​ជាតិ​​ចំនួន​៧៧​​​​បាន​​និង​​កំពុង​​​​​​​បណ្តាក់​ទុន​​រុក​រក​រ៉ែ ​ហើយ​ត្រូវ​បាន​​ក្រសួង​ឧស្សា​ហ​កម្ម​រ៉ែ​​និង​ថាម​ពល ផ្តល់​​អាជ្ញា​ប័ណ្ណ​រហូត​ដល់​ទៅ​៨៧ ក្រុម​ហ៊ុន​ដើម្បី​ធ្វើ​ការ​ស្រាវ​ជ្រាវ​ រុក​រក​និង​​ធ្វើ​អាជីវ​កម្ម​​រ៉ែ នៅ​តាម​បណ្តា​ខេត្ត​នានា​ទូ​ទាំង​​ប្រទេស​កម្ពុជា ។ ជាក់​ស្តែង​នៅ​​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ មាន​​ធន​ធាន​ធម្ម​ជាតិ​ជា​ច្រើន​ប្រភេទ​​ ក្នុងនោះ​មាន​ដូច​ជា​រ៉ែមាស​ ដែក ទង់​ដែង អាលុយ​​មីញ៉ូម ស័ង្ក​សី ​ទីតាញូ៉ម ម៉ង់​ហ្គា​ណែស ត្បូង​ ធ្យូង​ថ្ម ស៊ីម៉ងត៍​ផូស្វាត សំណ​ប៉ា​ហាំង ថ្ម​ម៉ាប ប្រេង​​កាត​និង​ឧស្ម័ន​ដែល​មាន​​សក្តា​​នុពល​ខ្ពស់​និងជា​ទី​ចំណាប់​អារម្មណ៍​ខ្លាំង​បំផុត ចំពោះ​វិនិ​យោ​គិន​ជាតិនិង​​អន្តរជាតិ ដែ​លបាន​​និង​កំពុង​ដាក់​​ទុន​រកស៊ី​នៅ​ប្រទេស​កម្ពុជា នា​ពេល​បច្ចុប្បន្ន​និង​សម្រាប់​ទៅថ្ងៃ​អនាគត ។

​លោក​ស៊ាង ប៊ុន​លាង ​បានគូ​សបញ្ជាក់ថា ​​នៅ​ក្នុង​បណ្តា​ក្រុម​ហ៊ុន​​ទាំង​៧៧​ រួម​មាន​ក្រុម​ហ៊ុន​ជប៉ុន អូស្ត្រាលី ចិន កូរ៉េ ថៃ និង​វៀតណាម ។ ក្នុងនោះ​៦០​ក្រុម​ហ៊ុន​កំពុង​តែ​ធ្វើ​វិនិយោគ​លើការ​រុក​រក​រ៉ែ​លោហៈ ​៥​ក្រុម​ហ៊ុន​វិនិយោគ​លើ​ការ​រុក​រក​រ៉ែ​មិន​មែន​លោហៈ​ ៥​ក្រុម​ហ៊ុន​វិនិយោគ​លើ​ការ​រុក​រក​ត្បូង​​ ៥​ក្រុម​ហ៊ុន​វិនិយោគ​លើ​ការ​​​រុករក​រ៉ែ​ធ្យូង​ថ្ម និង​ប្រេង​ឥន្ធនៈ ២​ក្រុម​ហ៊ុន​ទៀត​វិនិ​យោគ​​​លើ​ការ​​រុក​រក​រ៉ែ​បុក​ស៊ីត​និង​សំណ​បាំ​ហាំង។

សូម​បញ្ជាក់​ថា ​តាម​រយៈ​ការ​ធ្វើ​បទបង្ហាញ​នេះបាន​ធ្វើ​ឱ្យ​​វិ​និយោគ​ិន​ជប៉ុន មាន​ការ​ចាប់​​អារម្មណ៍​គ្រប់​គ្នា​អំពី​សក្តា​នុ​ពល​​នៅ​ប្រទេស​កម្ពុជា ប្រកប​ដោយ​​​ការ​រីកចម្រើន​គ្រប់​វិស័យ ។ ​​​​នៅ​​ពេល​​​​​​ត្រឡប់​ទៅវិញ​​​វិនិយោគិន​ជប៉ុននឹង​ធ្វើ​ការ​ពិចារណា ហើយ​នឹង​មក​បណ្តាក់​​ទុន​ឆាប់​ៗ​​នា​​ពេល​ខាងមុខ លើ​វិស័យ​រោង​ចក្រ​និង​នាំ​ទំនិញ​ទៅវិញ​ទៅមក ដើម្បី​អភិវឌ្ឍ​ប្រទេស ៕