ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ខ្មែរ​ចំណាក​ស្រុក​ ដែល​ចូល​ទៅ​ធ្វើ​ការ​នៅ​ថៃ ស្លាប់​ជាង​10​នាក់​ក្នុង​1​ខែ

12 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត​ ៖ ពលករ​ខ្មែរ​ចំណាក​ស្រុក​ឆ្លង​ដែន​ចូលទៅ​ធ្វើ​ជា​កម្មករ​នៅ​ក្នុង​ទឹក​ដី​ថៃ​ ហើយ​ជួប​នឹង​គ្រោះ​ថ្នាក់​ដល់​បាត់​បង់​អាយុ​ជីវិត​ក្នុង​មួយ​ខែៗ​យ៉ាង​ហោច​ណាស់​ក៏​ជាង​១០​នាក់​ដែរ​ ហើយ​ត្រូវ​បាន​បញ្ជូន​សព​ចូល​មក​ប្រទេស​វិញ​តាម​ច្រក​ប៉ោយ​ប៉ែត​ ដើម្បី​ប្រគល់​ឱ្យ​សាច់​ញាតិ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ ។ នេះ​បើ​យោង​តាម​មន្ត្រី​ក្រុម​ការងារ​ទំនាក់​ទំនង​ព្រំ​ដែន​កម្ពុជា-​ថៃ​បានប្រាប់​ឱ្យដឹង ។​

ជាក់​ស្តែង​នៅ​រសៀល​ថ្ងៃ​ទី​៣ មិថុនា​ នេះ​សព​ជន​រងគ្រោះ​ម្នាក់​មាន​ឈ្មោះ​ ឌឿ​ ផៃ​ ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ​ រស់​នៅ​ភូមិ​ទំលាប​ ឃុំ​ប្រាសាទ​ ស្រុក​ព្រះ​នេត​ព្រះ​ ខេត្ត​បន្ទាយ​មាន​ជ័យ ដែល​បាន​លួច​ឆ្លង​ដែន​ចូល​តាម​ច្រក​របៀងខុសច្បាប់​មួយ​កន្លែង​នៅក​្នុង​តំបន់​ជាយ​ក្រុង​ប៉ោយ​ប៉ែត​ ដើម្បី​ទៅ​ធ្វើ​ជា​កម្មករ​បោស​សម្អាត​សំរាម​តាម​ដងផ្លូវ​ទីសាធារណៈ​នៅ​ទីក្រុង​បាង​កក​ប្រទេស​ថៃ​ បាន​ដេក​ស្លាប់​ដោយ​សារ​ខ្យល់​គរ​នៅ​ក្នុង​បន្ទប់​ជួល​ស្នាក់​នៅក​្នុង​ទឹក​ដី​ថៃ​កាល​ពីវេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១​ មិថុនា​ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ក្រុម​ការងារ​មន្ត្រី​យោធា​ទំនាក់​ទំនង​ព្រំដែន​កម្ពុជា-ថៃ​ប្រចាំក្រុង​ប៉ោយ​ប៉ែត​បាន​ឱ្យ​ដឹង​ថា​ ប្រជាពលរដ្ឋ​ខ្មែរ​តែង​ធ្វើ​ចំណាក​ស្រុក​ឆ្លងដែន​ចូល​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​ថៃ​បន្ត​កន្ទុយ​គ្នា​ស្ទើរ​គ្មាន​ថ្ងៃ​លស់​នោះ​ ហើយ​ខ្លះ​ចូល​តាម​ច្រក​ត្រង់​ និង​ច្រក​របៀង​ខុស​ច្បាប់​មាន​ចំនួន​រាប់​រយ​នាក់​ក្នុង​មួយ​ខែៗ​ ។ ជា​រឿយៗ​គេ​តែង​សង្កេត​ឃើញ​មាន​ពលករ​ចំណាក​ស្រុក​ទាំង​នោះ​បាន​ស្លាប់​បាត់​បង់​ជីវិត​យ៉ាង​ហោច​ណាស់​ក៏​ជាង​១០​នាក់​ដែរ ។​ រី​ឯ​សព​ជន​ចំណាក​ស្រុក​ទាំង​នោះ​ត្រូវ​អាជ្ញាធរ​ថៃ​បញ្ជូន​មក​ឱ្យ​អាជ្ញាធរ​យើង​ដើម្បី​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​តាម​ច្រក​ព្រំ​ដែន​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​ ។​

ប្រភព​ដដែល​បន្ត​ថា​ នៅ​ពេល​ក្រុម​ពលករ​ខ្មែរ​ចំណាក​ស្រុក​ទាំង​នោះ​ស្លាប់​នៅ​ក្នុង​ប្រទេស​ថៃ​ ទើប​ត្រូវ​បាន​សាច់​ញាតិ​និង​ក្រុម​គ្រួសារ​របស់​ពួក​គេ​មក​ទំនាក់​ទំនង​ជា​មួយ​នឹង​ក្រុម​ការងារ​មន្ត្រី​យោធា​ទំនាក់​ទំនង​ព្រំដែន​កម្ពុជា-​ថៃ​ ប្រចាំ​នៅ​ក្រុង​ប៉ោយ​ប៉ែត​ឱ្យ​ជួយ​អន្តរា​គមន៍​នាំ​យក​សព​មកវិញ​តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត​ ដើម្បី​យក​បន្ត​ទៅ​ស្រុក​កំណើត​ ៕​