ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោក​ចន​​គ័ររី​​ជួប​ជាមួយ​​សម​ភាគី​​វេណេ​ស៊ុយ​អេ​ឡា​​រយៈ​ពេល​ខ្លី​​មួយ​​

12 ឆ្នាំ មុន

​ប្រភព​​ការ​ទូត​អាមេរិក​​មួយ​​គូស​បញ្ជាក់​កាល​ពី​​​​ថ្ងៃ​ទី​​៤ មិថុនា​ថា រដ្ឋ​មន្ត្រី​​​ការ​បរ​ទេស​​អាមេរិក​​លោក​ចន​គ័រ​រី​ត្រូវ​ជួប​​រយៈ​​ពេល​ខ្លី​​​​នា​ថ្ងៃ​​​ទី​​៥ មិថុនា ​នៅ​ក្រុង​​​អង់​​ទី​ហ្គា​​(​​ប្រទេស​​ហ្គា​តេ​ម៉ា​ឡា​)​​ជាមួយ​​សម​ភាគី​​វេណេ​ស៊ុយ​អេ​ឡា​ លោក ELIAS JAUA ខណៈ​​ដែល​ប្រទេស​​ទាំង​២​​មាន​ទំនាក់​ទំនង​​តាន​តឹង​​ជាមួយ​គ្នា ។

ប្រភព​​នោះ​បន្ត​ថា ​ពិត​ណាស់​​ លោក​គ័ររី​​នឹង​និយាយ​​​រយៈ​ពេល​ខ្លី​​ជាមួយ​​រដ្ឋ​មន្ត្រី​​ការ​បរ​ទេស​​វេណេ​ស៊ុយ​អេ​ឡា​​​នៅ​ខាង​ក្រៅ​​មហា​សន្និ​បាត​​នៃ​អង្គការ​​​​បណ្តា​​រដ្ឋ​អាមេរិក​​ OEA ។ នោះ​​នឹង​ជា​​ការ​ជួប​គ្នា​​លើក​ដំបូង​​​កម្រិត​នេះ​​​​​ចាប់​តាំង​ពី​​​​មរណ​ភាព​​របស់​អតីត​​ប្រធានាធិបតី​​វេណេ​ស៊ុយ​អេ​ឡា​ លោក​ហ៊ូ​ហ្គោ​​ឆា​វេស កាល​ពី​ថ្ងៃ​ទី​​៥ មីនា​​មក ។

អតីត​​មេ​ដឹក​នាំ​វេ​ណេ​ស៊ុយ​អេ​ឡា​​រូប​នេះ ​ជា​មនុស្ស​​វាយ​ប្រហារ​​ខ្លាំង​បំផុត​​ចំពោះ​​សហ​រដ្ឋ​អាមេរិក​​ តែ​បាន​នាំ​ប្រេង​ចេញ​​ទៅ​កាន់​អាមេរិក​​ដល់​ទៅ​៩០០.០០០​ធុង​ក្នុង​​១​ថ្ងៃ ។
កាល​ពី​ខែ​មុន​​ លោក JAUA ធ្លាប់​​និយាយ​​ពី​ការ​​បើក​ឱ្យ​មាន​​ប្រក្រតី​​ភាព​ឡើង​វិញ​​នៃ​​ទំនាក់​ទំនង​​ជាមួយ​​សហ​រដ្ឋ​អាមេរិក​​ដោយ​​អះ​អាង​ថា ​ជំហាន​​ដំបូង​​នឹង​ជា​​ការ​​ស្តារ​ឡើងវិញ​​នូវ​ទំនាក់​ទំនង​​ការ​ទូត​​កម្រិត​​ខ្ពស់ ៕