ខេត្តកំពង់ឆ្នាំង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលឱ្យអ្នកបើកបរ និងអ្នករួមដំណើរ ៣នាក់ ស្លាប់បាត់បង់ជីវិត បានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី៥ មិថុនា ២០១៣ នៅចំណុចភូមិចារថ្មី ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ បង្កឡើងដោយរថយន្ត ២គ្រឿង ។
មុនពេលកើតហេតុ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ កំពង់ធំ 3A-0874 បើកដោយបុរសម្នាក់ឈ្មោះ យ៉ាន់ សេងហៃ អាយុ ២៣ឆ្នាំ បានឈប់ចុះមើលកង់ក្រោយ ស្រាប់តែមានរថយន្តកុងតឺន័រ ១គ្រឿងទៀតពណ៌ស ពាក់ស្លាកលេខ ថៃឡង់ 60-3484 បើកបរដោយជនជាតិថៃ និងអ្នករួមដំណើរខាងមុខម្នាក់ មកបុកពីក្រោយរុញរថយន្តកាមរីទៅមុខ ១០ម៉ែត្រ កៀបអ្នកបើកបរខ្មែរក្រោមរថយន្ត និងអ្នកបើកបរថៃ ខ្ទប់នឹងកាប៊ីនមុខ ស្លាប់ទាំង ៣នាក់ តែម្តង ៕
ចែករំលែកព័តមាននេះ