ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នេហាស្មោះ​មិន​ប្រកាន់​វណ្ណៈ រវាង​ព្រះ​នាង ជាមួយ​​បុរស​សាមញ្ញ

5 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ព្រះ​នាង​អា​យ៉ា​កូ​(Ayako) របស់​ជប៉ុន​បាន​រៀប​អភិសេក​ជាមួយ​បុរស​សាមញ្ញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ តុលា ២០១៨​ស្រប​តាម​ទំនៀមទម្លាប់​បុរាណ នៅ​ចេតិយ​«Meiji» ក្នុង​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន…

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ព្រះ​នាង​អា​យ៉ា​កូ​(Ayako) របស់​ជប៉ុន​បាន​រៀប​អភិសេក​ជាមួយ​បុរស​សាមញ្ញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ តុលា ២០១៨​ស្រប​តាម​ទំនៀមទម្លាប់​បុរាណ នៅ​ចេតិយ​«Meiji» ក្នុង​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ។

ព្រះ​នាង​អា​យ៉ា​កូ មាន​ព្រះ​ជន្មាយុ​២៧ ព្រះ​វស្សា​ជា​ព្រះ​ធីតា​អង្គ​តូច​របស់​ព្រះ​អង្គ​Norihito បាន​រៀប​អភិសេក​ជាមួយ​លោក​កេ​អ៊ី ម៉ូ​រី​យ៉ា​(Kei Moriya) ជា​គូ​ដណ្ដឹង​មាន​អាយុ​៣២​ឆ្នាំ ក្រោយ​ពី​អ្នក​ទាំង​២​បាន​ភ្ជាប់ពាក្យ​កាលពីដើម​ឆ្នាំ​កន្លង​មក ។

ការ​រៀប​អភិសេក​នេះ​បាន​រៀបចំ​តាម​ប្រពៃណី​ទំនៀមទម្លាប់​លទ្ធិ​«​ស៊ីន​តូ​» ដោយ​មាន​ការ​ប្តូរ​ចិញ្ចៀន និង​ពិសា​ស្រា​«​សាកេ​» ឬ​ស្រា​.​ស​ជប៉ុន ។ មាន​ព្រះរាជ​វង្សានុវង្ស និង​ភ្ញៀវ​កិត្តិយស​ចូលរួម​ច្រើន​កុះករ ។

តាម​ច្បាប់​របស់​ជប៉ុន ព្រះ​នាង​អា​យ៉ា​កូ​ត្រូវ​បោះបង់​សែ​រាជវង្ស ក្រោយ​ពី​រៀប​អភិសេក​ជាមួយ​ជន​សាមញ្ញ ដោយ​ព្រះ​នាង​បាន​ប្រារព្ធ​ពិធី​លាចាក​ពី​រាជវង្ស​កាលពី​ស​ប្ដា​ហ៍​មុន​មក​ហើយ ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ជប៉ុន​ក៏​គ្រោង​រៀប​អភិសេកព្រះ​នាង​Mako ជា​ចៅ​របស់​ព្រះ​អធិរាជ​akihito និង​លោក​Kei Komuro ជា​គូ​ដណ្ដឹង​ដោយ​ពិធី​នេះ​នឹង​រៀបចំ​ឡើង​នៅ​ក្នុង​ឆ្នាំ​២០២០ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ