ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្ទាវ​ ២​ក្រុ​ម​ ចេញ​ពី​ក្លិប​ព្រួត​វាយ​គ្នា​បណ្តាល​ឱ្យ​ម្នាក់​រង​របួស​ធ្ងន់​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ ​ក្មេង​ស្ទាវ​ ១​​ក្រុម​ មា​នគ្នា​ជាង​ ១០​នាក់​ បាន​ធ្វើ​សកម្មភាព​វាយ​ប្រហារ​ទៅ​លើ​ក្មេង​ស្ទាវ​ ១​ក្រុម​ ទៀត​ដែល​មា​នគ្នា​ ៥នាក់​ បណ្តាល​ឱ្យ​ម្នាក់រង​របួស​បែក​មុខ និង​បែក​ក្បាល​ ដែល​ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​កា​លពី​វេលា​ម៉ោង​ ៣ ទៀប​ភ្លឺ​ ថ្ងៃទី០៦​ មិថុនា​ ២០១៣​ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនីរ៉េត​ មុខ​មន្ទីរ​ពហុ​ព្យាបាល​វិបុល​សុខ​ ក្នុង​សង្កាត់​វាល​វង់​ ខណ្ឌ​៧មករា​ ។

ភ្លាម​ៗ​សមត្ថ​កិច្ច​បា​ន​ចុះ​អន្តរា​គមន៍​ចាប់​បា​ន ១​ក្រុម​ (៥នាក់​) ចំណែក​ ១​ក្រុម​ ទៀត​បា​នរត់​គេច​ខ្លួន​បាត់​ ។ តា​មសម្តី​ក្រុម​ក្មេង​ស្ទាវ​នោះ បា​នឱ្យ​ដឹង​​ថា​ មុន​ពេល​កើត​ហេតុ​ពួក​គេ​បានចូល​លេង​នៅ​ក្នុង​ក្លិប​ម្តុំ​ស្តាត​អូឡាំ​ ពិក​ ហើយ​មា​នទំនាស់​ពាក្យ​សម្តី​ជាមួយ​ភាគី​ ១​ក្រុម​នោះ ពេល​ចេញ​មក​វិញ​ពួក​វា​ក៏​ស្ទាក់​វាយតែ​ម្តង​ ។

ក្រោយ​កើត​ហេតុ​សមត្ថ​កិច្ច​បា​ននាំ​ក្រុម​ក្មេង​ស្ទាវ​ទាំង​នោះ​ ទៅ​សាក​សួរ​បន្ត​នៅ​ប៉ុស្តិ៍​នគរ​បា​លខណ្ឌ​វាល​វង់​ ចំណែក​ជន​រង​គ្រោះ​ត្រូវ​បញ្ជូ​នសង្រ្គោះ​នៅមន្ទីរ​ពេទ្យ​ ៕