បុរស ៣នាក់ ជិះម៉ូតូស្រវឹងដល់ផ្លូវកោងចាប់ហ្រ្វាំងបត់មិនទាន់ដួលបោកនឹងថ្នល់របួសធ្ងន់
រាជធានីភ្នំពេញ ៖ បុរស ៣នាក់ ស្រវឹងស្រាជោគជាំ ជិះម៉ូតូស្កុបពីពណ៌ត្រួយចេក ១គ្រឿង តាមបណ្តោយផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ទិសដៅពីត្បូងទៅជើង ស្រាប់តែមកដល់ផ្លូវកោងចាប់ហ្រ្វាំងបត់មិនទាន់ក៏ដួលបោកនឹងថ្នល់បណ្តាលឱ្យរងរបួសធ្ងន់ទាំង ៣នាក់ តែម្តង ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២៣ និង ៤០នាទី យប់ថ្ងៃទី០៥ មិថុនា ២០១៣ ។


ចែករំលែកព័តមាននេះ