ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​សង្ស័យ​ ២នាក់​ ធ្វើ​សកម្ម​ភាព​ឆក់​កាបូប​ពី​នារី​ម្នាក់​មិនសម្រេច​ រត់​ចោល​ម៉ូតូ​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ ជន​សង្ស័យ​ ២នាក់​ ជិះ​ម៉ូតូ​សង់​C125 ពណ៌​ខ្មៅ​ ១​គ្រឿង​ ពាក់ស្លាក​លេខ​ ភ្នំ​ពេញ​ 1K-0995 កាល​ពី​វេលា​ម៉ោង​ ១៨​ និង​ ៤០​នាទី​ ល្ងាច​ថ្ងៃទី​០៥ មិថុនា​ ២០១៣​ បាន​ធ្វើ​សកម្ម​ភាព​ឆក់​កាបូប​ពី​នារី​ម្នាក់​ ដែល​ជិះ​ម៉ូតូ​ជា​មួយ​គូ​ដណ្តឹង​ នៅ​ចំណុច​ផ្លូវ​កម្ពុជា​ក្រោម​ កែង​ផ្លូវ​២៦៥​ ស្ថិត​ក្នុង​សង្កាត់​ទឹក​ល្អក់​ទី១

រាជ​ធានី​ភ្នំ​ពេញ​ ៖ ជន​សង្ស័យ​ ២នាក់​ ជិះ​ម៉ូតូ​សង់​C125 ពណ៌​ខ្មៅ​ ១​គ្រឿង​ ពាក់ស្លាក​លេខ​ ភ្នំ​ពេញ​ 1K-0995 កាល​ពី​វេលា​ម៉ោង​ ១៨​ និង​ ៤០​នាទី​ ល្ងាច​ថ្ងៃទី​០៥ មិថុនា​ ២០១៣​ បាន​ធ្វើ​សកម្ម​ភាព​ឆក់​កាបូប​ពី​នារី​ម្នាក់​ ដែល​ជិះ​ម៉ូតូ​ជា​មួយ​គូ​ដណ្តឹង​ នៅ​ចំណុច​ផ្លូវ​កម្ពុជា​ក្រោម​ កែង​ផ្លូវ​២៦៥​ ស្ថិត​ក្នុង​សង្កាត់​ទឹក​ល្អក់​ទី១​ ខណ្ឌ​ទួល​គោក​ តែ​មិន​បាន​សម្រេច​ បណ្តាល​ឱ្យ​ដួល​ម៉ូតូ​ក៏​រត់​គេច​ខ្លួន​បាត់​តែ​ម្តង​ ។

ក្រោយ​កើត​ហេតុ​ នារី​​រង​គ្រោះ​ខាង​លើ​បា​នដាក់​ពាក្យ​បណ្តឹង​នៅ​បុស្តិ៍​នគរ​បាល​ទឹក​ល្អក់​ទី១​ ដើម្បី​ស្រាវ​ជ្រាវ​រក​ជន​សង្ស័យ​ក្នុង​ករណី​ឆក់​នេះ ចំណែក​ម៉ូតូ​ដែល​ជន​សង្ស័យ​បន្សល់​ទុក​ត្រូវ​សមត្ថ​កិច្ច​អូស​យក​ទៅ​រក្សា​ទុក​​ ៕