ខេត្តរតនគិរី ៖ បុរសម្នាក់បានដាច់ចិត្តចង.កសម្លាប់ខ្លួននៅក្រោមដើមស្វាយចន្ទីក្បែររោងចាំចម្ការរបស់ខ្លួន ព្រោះតែជំពាក់លុយគេ ១៨លានរៀល ហើយគ្មានលទ្ធភាពសងគេ ដែលហេតុការណ៍នេះ ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់សាច់ញាតិ និងអ្នកជិតខាង កាលពីវេលាម៉ោង ១៥រសៀល ថ្ងៃទី០៥ មិថុនា ២០១៣ នៅចំណុចភូមិលុងឃុង ឃុំលុងឃុង ស្រុកបរកែវ ។
តាមការបញ្ជាក់ពីសាច់ញាតិ បានឱ្យដឹងថា ជនរងគ្រោះខាងលើមានឈ្មោះ ពួ ណ័ងគ្រីស ជាជនជាតិទំពួន អាយុ ២៥ឆ្នាំ មុខរបរកសិករ បានលែងលះប្រពន្ធ និងមានកូនប្រុសម្នាក់ក្នុងបន្ទុក ។ មុនពេលកើតហេតុប៉ុន្មានថ្ងៃ បុរសខាងលើបានរអ៊ូប្រាប់សាច់ញាតិថា ខ្លួនពិបាកចិត្តព្រោះជំពាក់លុយគេច្រើន ហើយគ្មានលទ្ធភាពសង ទើបនៅរសៀលថ្ងៃទី០៥ មិថុនា ក៏មានការភ្ញាក់ផ្អើល ខណៈជនរងគ្រោះបានសម្រេចចិត្តធ្វើអត្តឃាតខ្លួនបែបនេះ ។
ក្រោយការពិនិត្យសាកសព សមត្ថកិច្ចឃុំបានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានចង.កធ្វើអត្តឃាតខ្លួនពិតប្រាកដមែន ពុំមានករណីឃាតកម្មអ្វីទេ ៕
ចែករំលែកព័តមាននេះ