ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរ​សាទរ​ទិវា​បរិស្ថាន​ជាតិ​ និង​បរិស្ថានពិភព​លោក ៥​មិថុនា​ ២០១៣

12 ឆ្នាំ មុន

ខេត្ត​កំពង់​ធំ៖ ទិវាបរិស្ថានជាតិ​ និងបរិស្ថានពិភព​លោក ៥មិថុនា​ ២០១៣ ត្រូវ​បាន​ប្រារព្ធ​ធ្វើឡើង​នៅក្នុង​បរិវេណ​ពហុកី​ឡដ្ឋាន​ចាស់ ស្ថិត​ក្នុង​​ភូមិ​ក្ដី​ សង្កាត់​ព្រៃ​តាហ៊ូ ក្រុង​ស្ទឹង​សែន​ នាវេលាព្រឹក ក្រោម​អធិបតី​ភាពលោក​ណាំ ទុំ ទី​ប្រឹក្សា​សម្ដេច​អគ្គមហាសេនា​បតី​តេ​ជោ​ ហ៊ុន​ សែន​ និង​ជាក្រុម​ប្រឹក្សាខេត្ត​ លោក​អ៊ុត​

ខេត្ត​កំពង់​ធំ៖ ទិវាបរិស្ថានជាតិ​ និងបរិស្ថានពិភព​លោក ៥មិថុនា​ ២០១៣ ត្រូវ​បាន​ប្រារព្ធ​ធ្វើឡើង​នៅក្នុង​បរិវេណ​ពហុកី​ឡដ្ឋាន​ចាស់ ស្ថិត​ក្នុង​​ភូមិ​ក្ដី​ សង្កាត់​ព្រៃ​តាហ៊ូ ក្រុង​ស្ទឹង​សែន​ នាវេលាព្រឹក ក្រោម​អធិបតី​ភាពលោក​ណាំ ទុំ ទី​ប្រឹក្សា​សម្ដេច​អគ្គមហាសេនា​បតី​តេ​ជោ​ ហ៊ុន​ សែន​ និង​ជាក្រុម​ប្រឹក្សាខេត្ត​ លោក​អ៊ុត​ សំអន ទី​ប្រឹក្សា​សម្ដេច​អគ្គមហាសេនា​បតី​តេ​ជោ​ ហ៊ុន​ សែន និង​ជា​អភិបាលខេត្ត​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​​ពី​​មន្ត្រី​រាជការ​ក្រោម​ឱវាទ​ជុំវិញ​ខេត្ត ប្រជាពលរដ្ឋ​ លោក​គ្រូ​ អ្នកគ្រូ​ និង​សិស្សានុសិស្ស​ សរុប​ជា​ង​១.០០០​នាក់​ចូល​រួម​ផង​ដែរ។

ជាកិច្ច​ចាប់ផ្ដើម​​លោក​ណាំ ទុំ​ បាន​អញ្ជើញ​ឡើង​អាន​សារលិខិត​របស់​សម្ដេច​អគ្គ​មហាសេនា​បតី​តេជោ ហ៊ុន​ សែន​ ក្នុង​ឱកាសប្រារព្ធ​ទិវាបរិស្ថាន​ជាតិ​ និង​បរិស្ថាន​ពិភព​លោក​៥ មិថុនា​ ដែលមានប្រជា​ជាតិ​ជាង​១០០​ប្រទេស​លើ​សាកល​លោក​បាន​នាំគ្នា​ប្រារព្ធ​ទិវានេះឡើង​ ។ ឆ្នាំនេះ​ជា​ឆ្នាំ​ទី​១៩ ដែលពលរដ្ឋកម្ពុជា​ និង​ប្រ​ជា​ជាតិ​​លើសាកល​លោក​ប្រារព្ធ​ទិវា​បរិស្ថាន​ពិភព​លោក​ ហើយ​ក៏​ជាឆ្នាំ​ទី​១៧ ដែ​ល​ប្រទេសកម្ពជា​​កំណត់​យ​ក​ថ្ងៃ​នេះ ជាថ្ងៃ​ប្រារព្ធទិវាបរិស្ថាន​ជាតិ​៕