ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្បត្ដិ​វប្បធម៌​ដ៏​មាន​តំលៃ​ចំនួន​១០​នៅ​លើ​ពិភពលោក​មាន​សភាព​ទ្រុឌទ្រោមទាមទារការគាំពារ

13 ឆ្នាំ មុន

សម្បត្ដិ​វប្បធម៌​ដ៏​មាន​តំលៃ​បំផុត​មិន​អាចកាត់ថ្លៃ​បាន​ចំនួន​១០ នៅ​តាម​ប្រទេស​នានា លើ​ពិភពលោក និង​ត្រូវ​បាន​ចុះ​ទៅ​ក្នុង​បញ្ជីបេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូ​ណេស្កូ ពេល​នេះ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ចាស់​ទ្រុឌទ្រោម រង់ចាំ​ការ​អភិរក្ស និង​អភិវឌ្ឍន៍បំផុត ។ ក្នុង​ចំណោម​សម្បត្ដិ​វប្បធម៌​ទាំង​១០នោះ ក៏​មាន​ប្រាសាទអង្គរវត្ដ​របស់​ខ្មែរ​ផងដែរ ត្រូវ​បាន​ចេញផ្សាយ​ដោយ​វ៉េបសាយមួយ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ ។ សម្បត្ដិវប្បធម៌​ទាំង​១០​នោះ​គឺ ៖

សម្បត្ដិ​វប្បធម៌​ដ៏​មាន​តំលៃ​បំផុត​មិន​អាចកាត់ថ្លៃ​បាន​ចំនួន​១០ នៅ​តាម​ប្រទេស​នានា លើ​ពិភពលោក និង​ត្រូវ​បាន​ចុះ​ទៅ​ក្នុង​បញ្ជីបេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូ​ណេស្កូ ពេល​នេះ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ចាស់​ទ្រុឌទ្រោម រង់ចាំ​ការ​អភិរក្ស និង​អភិវឌ្ឍន៍បំផុត ។ ក្នុង​ចំណោម​សម្បត្ដិ​វប្បធម៌​ទាំង​១០នោះ ក៏​មាន​ប្រាសាទអង្គរវត្ដ​របស់​ខ្មែរ​ផងដែរ ត្រូវ​បាន​ចេញផ្សាយ​ដោយ​វ៉េបសាយមួយ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ ។ សម្បត្ដិវប្បធម៌​ទាំង​១០​នោះ​គឺ ៖

១-​វិមាន Petra របស់​ប្រទេស​ហ្ស​កដង់ ។ វិមាន​នេះ​ជា​សម្បត្ដិ​វប្បធម៌​បុរាណមួយ​របស់​ប្រទេស​ហ្ស​ក​ដង់ សាងសង់​ឡើងពី​ថ្ម​ធំ​ៗ ហើយ​បច្ចុប្បន្ន​បាន​ក្លាយជា​កន្លែងទាក់ទាញ​អ្នកទេសចរ​ដ៏​សំខាន់​មួយ​របស់ប្រទេស​ហ្ស​ក​ដង់​។

២-​វិហារ Taj Mahal របស់​ប្រទេសឥណ្ឌា ។ វិមាន​នេះ​ជា​សម្បត្ដិ​វប្បធម៌​ដ៏​សំខាន់បំផុត​របស់​ប្រទេស​ឥណ្ឌា ហើយ​ត្រូវ​បាន​ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នៅ​ខែកក្កដា ឆ្នាំ​២០០៨ កន្លង​មក ។

៣-​ប្រាសាទ អង្គរវត្ដ របស់​ប្រទេស​កម្ពុជា ជា​សម្បត្ដិ​វប្បធម៌​មាន​តំលៃ​មិន​អាច​កាត់ថ្លៃ​បាន ហើយ​បច្ចុប្បន្ន​ជា​កន្លែង​ទាក់ទាញអ្នកទេសចរ​ដ៏​មាន​សក្ដានុពល​មួយ​របស់កម្ពុជា ។ ប្រាសាទអង្គរវត្ដ​ត្រូវ​បាន​ចុះបញ្ជីបេតិកភណ្ឌ​ពិភពលោក​នៅ​ខែធ្នូ ឆ្នាំ​១៩៩២ កន្លង​មក ។

៤-​ជ្រលង​ភ្នំ Machu Picchu របស់ប្រទេស​ប៉េ​រូ ។ ជ្រលង​ភ្នំ​នេះ​ត្រូវ​បាន​ចាត់​ទុកថា ជា​សម្បត្ដិ​វប្បធម៌​បុរាណ​ដ៏​សំខាន់​មួយរបស់​ប្រទេស​ប៉េ​រូ ហើយ​បច្ចុប្បន្ន​កំពុង​ស្ថិតក្នុង​ភាព​ទ្រុឌទ្រោម​រង់ចាំ​ការ​អភិរក្ស និង​អភិវឌ្ឍន៍​ជា​បន្ទាន់។

៥-​ថ្ម​ ​Stonehenge របស់​ប្រទេស​អង់គ្លេ​ស ។ ថ្វី​ដ្បិតតែ​មើលទៅ​មាន​តែ​ដុំ​ថ្ម​ដាក់បន្ដុប​លើ​គ្នា​ក៏​ពិតមែន ប៉ុន្ដែ​ថ្ម Stonehenge នេះជា​របស់​ដ៏​មាន​សារសំខាន់​បំផុត​របស់ប្រទេស​អង់គ្លេស ហើយ​ត្រូវ​បាន​ចាត់​ទុក​ថា ជា​សម្បត្ដិ​វប្បធម៌​ដ៏​មាន​តំលៃ​បំផុត​របស់ប្រទេស​នេះ​ផង​ដែរ ។

៦-​មហា​ កំផែង​ របស់​ប្រទេស​ចិន ។ មហាកំផែង​ នេះ​ជា​សម្បត្ដិ​វប្បធម៌​បុរាណ​មួយ​ដូចប្រាង្គ​ប្រាសាទអង្គរវត្ដ​របស់​ខ្មែរ​ដែរ ស្ថិត​នៅតាម​ជ្រលង​ភ្នំ​មើលទៅ​គួរ​ឱ្យ​ចង់​គយគន់ ។ ប្រសិនបើ​លោក​អ្នក​បាន​ធ្វើ​ដំណើរ​ទៅ​កាន់ប្រទេស​ចិន សូមកុំ​ភ្លេច​ទៅ​លេង​នៅ​មហាកំផែង​នេះ​។ មហា​កំផែង​របស់​ប្រទេស​ចិនត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោកនៅ​ខែកក្កដា ឆ្នាំ​២០០៨​កន្លង​មក ។

៧-​ពីរ៉ាមីត Giza របស់​ប្រទេស​អេហ្ស៊ី​ប ។ ពីរ៉ាមីត Giza នេះជា​សម្បត្ដិ​វប្បធម៌​ដ៏​មាន​សារសំខាន់​មួយ​របស់​ប្រទេស​អេហ្ស៊ី​ប ត្រូវ​បាន​សាងសង់​ឡើង​តាំងពី​សម័យបុរាណ ។

៨-​មហា​កំផែង Rome របស់​ប្រទេស​អ៊ីតា​លី ។ មហា​កំផែង​នេះ​ជា​សម្បត្ដិ​វ​ប​ធម៌​ដ៏សំខាន់​បំផុត​របស់​ប្រទេស​អ៊ី​តា​លី ហើយបច្ចុប្បន្ន​ជា​កន្លែង​ទាក់ទាញ​អ្នកទេសចរ​ដ៏​មានសក្ដានុពល​មួយ​របស់​ប្រទេស​នេះ​។

៩-​វិហារ Timbuktu របស់​ប្រទេស​ម៉ាលី​។ វិហារ​នេះ​ជា​សម្បត្ដិ​វប្បធម៌​ដ៏​សំខាន់មួយ​របស់​ប្រទេស​ម៉ា​លី​ ​។

១០-​វិមាន Acropolis របស់​ប្រទេសក្រិ​ច ។ វិមាន​នេះ​ស្ថិ​​ត​នៅ​ក្នុង​ទីក្រុង​អា​ថែ​ន ត្រូវ​បាន​ចាត់ទុកជា​សម្បត្ដិ​វប្បធម៌​ដ៏​សំខាន់មួយ​របស់​ប្រទេស​ក្រិ​ច ។ បច្ចុប្បន្ន​វិមាននេះ​កំពុង​ស្ថិត​ក្នុង​ភាព​ចាស់​ទ្រុឌទ្រោម​រង់ចាំការ​អភិវឌ្ឍន៍​ជា​បន្ទាន់ ។