ខេត្តត្បូងឃ្មុំ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា រថយន្តព្រូស១គ្រឿងថ្មីចែស មានពាក់ស្លាកលេខភ្នំពេញ2AW-6747 ដោយសារបើកមានល្បឿនលឿនពេក ស្របពេលបើកមកដល់ត្រង់ចំណុចម្តុំរោងច្រកកិន ដំឡូងមី នៅលើកំណាត់ផ្លូវជាតិលេខ៧ ក្នុងភូមិទួលជ័យ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ធ្លាក់ចេញពីផ្លូវ ចូលទៅក្នុងស្រែចម្ងាយប្រមាណពី៣០ម៉ែត្រពីផ្លូវ សំណាងណាស់ មិនបានក្រឡាប់និងបង្កគ្រោះថ្នាក់ដល់អ្នកបើកបរ កើតឡើងកាលពីល្ងាចថ្ងៃទី៣១ តុលា ធ្វើឱ្យម្នាក់ៗរន្ធត់គ្រប់គ្នា ។
បើតាមសាក្សីឃើញហេតុការ៍ថា បន្ទាប់ពីរថយន្តព្រូសបើកធ្លាក់ចូលស្រែនោះ នៅក្នុងរថយន្តគឺមានតែអ្នកបើកបរជាបុរសម្នាក់មានវ័យប្រមាណជាង៣០ឆ្នាំ ដោយមិនមានរងរបួសស្នាមនោះទេ។ ហើយបន្ទាប់មកទៀត បុរសនោះបានបើកទ្វារចេញមកក្រៅ ហើយធ្វើអ្នកដំណើរតាមម៉ូតូបាត់ ។
ប្រភពបន្តថា មនុស្សម្នាក់បាននាំគ្នារថយន្តនាំគ្នាមកមើលនៅកន្លែងកើតហេតុហើយងងឹតឈឹងទៀត ទំរាំតែសមត្ថកិច្ចអូសរថយន្តឡើងមកលើផ្លូវជាតិលេខ៧បាន ែតម៉ាស៊ីនរថយន្ននៅដំណើរការបានជាធម្មតា ។
ចែករំលែកព័តមាននេះ