ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រ៉ូឡូកិន​ថ្នល់​បត់​ផ្លូវ​ជ្រុល​កិន​ម៉ូតូ​ជាប់​ពីក្រោម​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ គ្រឿង​ចក្រ​ប្រភេទ​រ៉ូឡូ​កិន​ថ្នល់​របស់ក្រុមហ៊ុន​មួយ​ បាន​កិន​ម៉ូតូ​សង់​កូរ៉េ​ ពណ៌ក្រហម​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​1BT-8665​ជាប់​ពីក្រោម​ ឯ​អ្នក​បើក​ម៉ូតូ​ខ្ទាត​ចេញ​ក្រៅ​ តែ​មិន​មាន​របួស​ទេ​ ។​ គ្រោះ​ថ្នាក់នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៨​និង​២៦​នាទី​ព្រឹក​ ថ្ងៃ​ទី​៥​ មិថុនា​ នៅ​ចំណុច​ផ្លូវ​លេខ​៤៨៨​ កែង​មហាវិថី​ព្រះមុនីវង្ស​ មុខ​វិទ្យា​ល័យ​បឹង​ត្របែក​ ក្នុង​សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​

រាជធានីភ្នំពេញ ៖​ គ្រឿង​ចក្រ​ប្រភេទ​រ៉ូឡូ​កិន​ថ្នល់​របស់ក្រុមហ៊ុន​មួយ​ បាន​កិន​ម៉ូតូ​សង់​កូរ៉េ​ ពណ៌ក្រហម​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​1BT-8665​ជាប់​ពីក្រោម​ ឯ​អ្នក​បើក​ម៉ូតូ​ខ្ទាត​ចេញ​ក្រៅ​ តែ​មិន​មាន​របួស​ទេ​ ។​ គ្រោះ​ថ្នាក់នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៨​និង​២៦​នាទី​ព្រឹក​ ថ្ងៃ​ទី​៥​ មិថុនា​ នៅ​ចំណុច​ផ្លូវ​លេខ​៤៨៨​ កែង​មហាវិថី​ព្រះមុនីវង្ស​ មុខ​វិទ្យា​ល័យ​បឹង​ត្របែក​ ក្នុង​សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ ។​

ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​រ៉ូឡូ​កិន​ថ្នល់​ ពណ៌​លឿង​ បើក​តាម​មហាវិថី​ព្រះមុនីវង្ស​ពីជើង​ទៅ​ត្បូង​ស្រប​គ្នា​ជា​មួយ​ម៉ូតូសង់​កូរ៉េ​ ។​ ខណៈ​មក​ដល់​ចំណុច​ខាង​លើ​ រ៉ូឡូ​កិន​ថ្នល់​ បម្រុង​បត់​ឆ្វេង​ទៅ​ផ្លូវ​លេខ​៤៨៨​ តែ​មើល​អត់​ឃើញ​ម៉ូតូ​ដែល​នៅ​ខាង​ឆ្វេង​ដៃ​ ទើប​បណ្ដាល​ឱ្យ​បុក​ម៉ូតូ​ខ្ទាត​ចូល​ក្រោម​រ៉ូឡូ​កិន​ជាប់​ ចំណែក​អ្នក​បើក​ម៉ូតូ​ខ្ទាត​ចេញ​ក្រៅ​​ ។​

អ្នក​បើក​រ៉ូឡូ​កិន​ថ្នល់​ឈ្មោះ​ ផ្លេ​ វណ្ណា​ ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ​ ស្នាក់​នៅ​ការដ្ឋាន​ចល័ត​ មាន​លំនៅ​ខេត្ដ​កំពង់​ចាម​ ។​ ចំណែកជន​រង​គ្រោះ​ជា​អ្នក​បើក​ម៉ូតូ​ឈ្មោះ​ នុប​ សម្បត្ដិ​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​​ ជា​បុគ្គលិក​ក្រុមហ៊ុន​ ស្នាក់​នៅ​សង្កាត់​បឹង​ទំពុន​ ខណ្ឌ​មានជ័យ​ ហើយម៉ូតូ​ដែល​ខូច​ខាត​ជា​របស់​ក្រុម​ហ៊ុន​ ។​ ក្រោយ​ពេល​កើត​ហេតុ​ ម៉ូតូ​ដែល​នៅ​ជាប់​ក្រោម​រ៉ូឡូ​នោះ​ ត្រូវ​ក្រុម​អ្នក​ជួស​ជុល​ផ្លូវ​ចាប់​ទាញ​ចេញ​មក​ក្រៅ​​បាន​ខូច​ខាត​ស្ទើរ​ទាំង​ស្រុង​ ត្រូវ​តំណាង​ក្រុមហ៊ុន​ទាមទារ​ ឱ្យ​ខាង​រ៉ូឡូ​កិន​ថ្នល់​សង​ម៉ូតូ​ ៕​