ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​តា​កូម៉ា​ពន្លះ​រថយន្ត​ហាំមើ​ធ្លាក់​កាង​មុខ​រួច​បើក​​រត់​បាត់​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រថយន្តហាំ​មើ ពណ៌​ខ្មៅ ​ខណៈ​បើក​ឆ្លង​ផ្លូវ​​ត្រូវ​រថយន្ត​តា​កូ​ម៉ា បុក​ចំពី​មុខ​ពេញ​​​ទំហឹង​បណ្តាល​ឱ្យ​​​បាក់​កាង​​ ហើយ​បើក​រត់​​បាត់​​ស្រមោល​ កាល​ពី​វេលា​ម៉ោង​​១០​និង​៣០​នាទី​យប់ ​​ថ្ងៃ​ទី​​៤ មិថុនា ​តាម​បណ្តោយ​ផ្លូវ​លេខ​១៥ ​កែង​ផ្លូវ​លេខ​៩២ ក្នុង​សង្កាត់​​បឹង​កក់​ទី​២ ខណ្ឌ​​ទួល​គោក ។​

ប៉ូលិស​​ខណ្ឌ​​ទួល​គោក​​​​​ឱ្យ​​​​ដឹង​ថា ​​មុន​ពេល​កើត​េហតុ​​​រថយន្ត​តាកូម៉ា ពណ៌​ខ្មៅ​ ​បើក​ដោយ​បុរស​​​ម្នាក់​តាម​​ផ្លូវ​លេខ​៣១៥ ក្នុង​ទិស​ដៅ​ពី​កើត​​ទៅ​លិច​ ពេល​មក​ដល់​ចំណុច​កើត​ហេតុ​​ជា​ផ្លូវ​បែក​ជា​បួន ​ក៏​​​បើក​វ៉ា​រថយន្ត​មួយ​​គ្រឿង​​នៅ​ពី​មុខ​ក៏​ជ្រុល​ចង្កូត​ទៅបុក​​រថយន្ត​​​​​ហាំ​មើ​​ ​​ពណ៌​ខ្មៅ ​​​ពាក់​​ស្លាក​លេខ​ភ្នំពេញ 2H-0963 បើក​ដោយ​បុរស​ម្នាក់​​តាម​ផ្លូវ​​​​លេខ​៥៩២ ​ក្នុង​ទិស​ដៅពី​ជើង​​​ទៅ​ត្បូង​​​​​ខ្វែង​ទិស​គ្នា​​ពេញ​ទំហឹង ​​​​បណ្តាល​ឱ្យ​​​រថយន្ត​​ហាំ​មើ​បាក់​កាង​​ខាង​មុខ ឃើញ​​ដូច​នោះ រថយន្ត​​​​តាកូម៉ា​​ក៏​​​បន្ថែម​​ល្បឿន​បើក​រត់​បាត់​ស្រមោល ។

ក្រោយ​​ពេល​កើតហេតុ​​​ ម្ចាស់​​រថយន្ត​​ហាំ​មើ​​បាន​​​​​ទៅ​​ដាក់​ពាក្យ​​​បណ្តឹង​​នៅ​អធិការ​ដ្ឋាន​​នគរ​បាល​ខណ្ឌ​​​ទួល​គោក​ ​ដើម្បី​​​ស្វែង​​រក​រថយន្ត​​​​តាកូម៉ា​​​​ព្រោះបាន​ស្គាល់​​ស្លាក​លេខ​​រថយន្ត​នោះ​ហើយ​ ៕