ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំរឿងកញ្ញា វ៉ា​ន់ នី​ឡា និងអតីតសង្សារនៅតែរកពន្លឺមិនទាន់ឃើញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៨ នេះ​ចៅក្រម​ជំនុំជម្រះ​សាលាឧទ្ធរណ៍​លោក ប៉ាក ច័ន្ទ​សំបូរ ប្រកាស​សា​ដីកា​សម្រេច​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ទុកជា​បានការ​ដដែល លើ​សំណុំរឿង​ជនជាប់ចោទ…

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៨ នេះ​ចៅក្រម​ជំនុំជម្រះ​សាលាឧទ្ធរណ៍​លោក ប៉ាក ច័ន្ទ​សំបូរ ប្រកាស​សា​ដីកា​សម្រេច​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ទុកជា​បានការ​ដដែល លើ​សំណុំរឿង​ជនជាប់ចោទ គុយ សិទ្ធិ​សក្តិ មុខរបរ​មន្ដ្រី​នគរបាល​ក្រសួងមហាផ្ទៃ រឿង​ប្រើប្រាស់​អំពើ​ហិង្សា​ដោយ​ចេតនា និង​ចែកចាយ​រូបភាព​អាសអាភាស របស់​តារាចម្រៀង​វ័យក្មេង​កញ្ញា សុខ ចិន្ដា ហៅ វ៉ា​ន់ នី​ឡា ដែល​ជា​អតីត​សង្សារ​របស់​ខ្លួន ។

ជនជាប់ចោទ គុយ សិទ្ធិ​សក្តិ ត្រូវ​បាន​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់​ពី​បទ ហិង្សា​ដោយ​ចេតនា និង​បទ​ចែកចាយ​រូបភាព​អាសអាភាស តាម​មាត្រា​២១៧ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​៣៨ និង​មាត្រា​៣៩ ច្បាប់​ស្តី​ពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០១៦ ។

សូម​បញ្ជាក់​ថា ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៧ បាន​ប្រកាស​សាលក្រម​ហើយ ដោយ​ផ្តន្ទាទោស​ជនជាប់ចោទ គុយ សិទ្ធិ​សក្តិ ដាក់​ពន្ធនាគារ​១​ឆ្នាំ និង​បង្គាប់​ឲ្យ​សង​សំណង​ជំងឺ​ចិត្ត ដល់​ដើមបណ្ដឹង​កញ្ញា សុខ ចិន្ដា ហៅ វ៉ា​ន់ នី​ឡា ចំនួន​២០០​លាន​រៀល ។

នៅ​ពេល​ប្រកាស​សាលក្រម​នោះ​ដែល​លោក​ចៅក្រម​ក៏​មិន​បាន​ប្រកាស ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លើ​ជនជាប់ចោទ គុយ សិទ្ធិ​សក្តិ នោះ​ទេ ហើយ​លោក​ចៅក្រម​ក៏​បាន​បើកផ្លូវ​ឲ្យ​ជនជាប់ចោទ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ ៕

កែសម្រួលដោយ