ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ដំណើរ​លើ​យន្ដ​ហោះ​ត្រូវ​ពាក់​ខ្សែ​ក្រវាត់​ការពារ​ពេល​ជួប​នឹង​រណ្ដៅ​អាកាស​

12 ឆ្នាំ មុន

អ្នក​ដំណើរ​មិន​ពាក់​ខ្សែ​ក្រវាត់​ក្នុង​ពេល​ជិះ​យន្ដ​ហោះ​អាច​ទទួល​ការ​ពិន័យ​ ព្រោះ​ប្រសិន​បើ​យន្ដ​ហោះ​ធ្លាក់​រណ្ដៅ​អាកាស​ក្នុង​អំឡុង​ពេល​កំពុង​ផ្ដល់​សេវា​កម្មអាហារ​អាច​បង្ក​ឱ្យ​មាន​គ្រោះ​ថ្នាក់​ ។​ យន្ដ​ហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហបុរី​ ក្នុង​ជើង​ហោះ​ហើរ​ SQ308 ចេញ​ដំណើរ​ពី​សិង្ហបុរី​ឆ្ពោះ​ទៅ​ក្រុង​ឡុង​ដ៍​ កាល​ពី​ច្រើន​ខែ​មុន​ បាន​ប្រឈម​មុខ​នឹង​ហេតុ​ការណ៍​គួរ​ឱ្យ​រន្ធត់​នេះ​ នៅ​ពេល​

អ្នក​ដំណើរ​មិន​ពាក់​ខ្សែ​ក្រវាត់​ក្នុង​ពេល​ជិះ​យន្ដ​ហោះ​អាច​ទទួល​ការ​ពិន័យ​ ព្រោះ​ប្រសិន​បើ​យន្ដ​ហោះ​ធ្លាក់​រណ្ដៅ​អាកាស​ក្នុង​អំឡុង​ពេល​កំពុង​ផ្ដល់​សេវា​កម្មអាហារ​អាច​បង្ក​ឱ្យ​មាន​គ្រោះ​ថ្នាក់​ ។​ យន្ដ​ហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហបុរី​ ក្នុង​ជើង​ហោះ​ហើរ​ SQ308 ចេញ​ដំណើរ​ពី​សិង្ហបុរី​ឆ្ពោះ​ទៅ​ក្រុង​ឡុង​ដ៍​ កាល​ពី​ច្រើន​ខែ​មុន​ បាន​ប្រឈម​មុខ​នឹង​ហេតុ​ការណ៍​គួរ​ឱ្យ​រន្ធត់​នេះ​ នៅ​ពេល​យន្ដ​ហោះ​ធ្លាក់​រណ្ដៅ​អាកាស​រហូត​ធ្វើ​ឱ្យ​យន្ដ​ហោះ​ញ័ររញ្ជួយ​ ខណៈ​ពេល​បុគ្គលិក​បម្រើ​ការ​លើ​យន្ដ​ហោះ​កំពុង​ផ្ដល់​អាហារ​ពេល​ព្រឹក​ ។​ លោក​ អាឡាន​ គ្រូស​ មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​ដំណើរ​ ដែល​ឃើញ​ពែង​កាហ្វេ​របស់​ខ្លួន​អណ្ដែត​ទៅ​ទង្គិច​នឹង​ពិដាន​យន្ដ​ហោះ​ ហើយ​លោក​ក៏បាន​ថត​រូប​ភាព​ទុក​ និង​ចុះ​ផ្សាយ​តាម​អីុធើរណេត​ដែរ​ ។​

លោក​បាន​បញ្ជាក់​ប្រាប់​ ABC ថា​ អ្នក​ដំណើរ​បាន​ទទួល​ការ​ប្រកាស​អាសន្ន​ជាមុន​ថា​ យន្ដ​ហោះ​កំពុង​ប្រឈម​មុខ​នឹង​អាកាស​ធាតុ​ត្រជាក់​ និង​រណ្ដៅ​អាកាស​ឱ្យ​បុគ្គលិក​ផ្អាក​ចែក​អាហារ​ជា​បណ្ដោះ​អាសន្ន​​ ។​ ក្រោយ​មក​ក៏​មាន​ការ​ប្រកាស​ឱ្យ​​ពាក់​ខ្សែ​ក្រវាត់​សុវត្ថិភាព​ដល់​អ្នក​ដំណើរ​ ។​ លោក​ គ្រូស​ បាន​គូសបញ្ជាក់​ថា​ «​អ្វី​ដែល​កើត​ឡើង​ក្នុង​យន្ដហោះ​ ស្រដៀង​នឹង​កន្ដ្រក​ជណ្ដើរ​យន្ដ​បាន​ដាច់​ខ្សែ​ ឬ​ស្រដៀង​នឹង​ការ​លោត​ចុះ​ពី​ទីខ្ពស់​អញ្ចឹង​​»​ ។​

ទាក់​ទិន​នឹង​ហេតុការណ៍​ក្នុង​យន្ដ​ហោះ​ខាង​លើ​លោក​ គ្រូស​បាន​បញ្ជាក់​បន្ថែម​ក្នុង​ន័យ​កោត​សរសើរ​ថា​ «​បុគ្គលិក​គ្រប់រូប​បំពេញ​តួនាទី​ដ៏​ល្អ​ឥតខ្ចោះ​​ រួម​ទាំង​អ្នក​ដំណើរ​ផ្សេង​ទៀត​ ក៏​ជួយ​គ្នា​ប្រមែ​ប្រមូល​អាហារ​ដែល​កម្ពប់​រាយ​ប៉ាយ​លើយន្ដ​ហោះ​ ខណៈ​ពេល​ស្ថានភាព​វិល​មក​ក្នុង​ស្ថាន​ភាព​ប្រក្រតី​»​ ៕​