រំលោភ​កូនស្រី​បង្កើត​ជា​យូរ​ខែ​មក​ហើយ​ទើប​ផ្ទុះ​រឿង​ដល់​…(​មាន​វី​ដេ​អូ​)


ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ធ្វើការ​ឃាត់ខ្លួន កាលពី​ល្ងាច​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៨ តាម​ពាក្យបណ្ដឹង​របស់​ស្ត្រី​ជា​ប្រពន្ធចុង​របស់​បុរស​ជា​ជនសង្ស័យ​ខាងលើ ដោយ​បាន​ប្ដឹង​ថា​« បាន​ចាប់រំលោភ​កូនស្រី​បង្កើត​របស់​ខ្លួន អាយុ​១០​ឆ្នាំ បាន​សម្រេច​ជា​ច្រើន​លើក ដែល​បាន​ប្រព្រឹត្ត​ឡើង​នៅ ស្រុក​រលាប្អៀរ ។

លោក​វរៈសេនីយ៍ត្រី លឹ​ម ហាក់ ប្រធាន​មន្ទីរ​ស្រាវជ្រាវ​យុត្តិធម៌ របស់​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​មានឈ្មោះ ឯ​ល វុ​ត្ថា ហៅ​ឡោក គឹ​ម​លៀង អាយុ​៥៨​ឆ្នាំ ជា​អតីត​យោធា​ចូល​និវត្តន៍ និង​មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ លោក​បាន​បន្ត​ថា ជនសង្ស័យ​ខាងលើ​មាន​ប្រពន្ធ និង​កូន​៨​នាក់​រួច​ទៅ​ហើយ ។ ក្រោយមក​កាលពី​ជាង​១០​ឆ្នាំ​មុន​ក៏​បាន​យកប្រពន្ធ​ម្នាក់​ទៀត​បាន​កូនស្រី​ម្នាក់ អាយុ​១០​ឆ្នាំ គឺ​កុមារី​រង​គ្រោះ​ខាងលើ​នេះ ។

ក្នុង​អំឡុង​ដើមឆ្នាំ​២០១៨ ជនសង្ស័យ​ខាងលើ​បាន​ឈ្លោះ​គ្នា​ជាមួយ​ប្រពន្ធចុង ហើយ​ប្រពន្ធចុង​បាន​រត់គេច ទៅ​លាក់ខ្លួន​នៅផ្ទះ​បងប្អូន​រយៈពេល​៤​ទៅ​៥​ថ្ងៃ ដោយ​ទុក​កូនស្រី​នៅ​ពីរ​នាក់​ឪពុក គឺ​ចាប់តាំងពី​ពេល​នោះ​មក​ជនសង្ស័យ​បាន​ឆ្លៀតឱកាស​ចាប់រំលោភ​កូនបង្កើត​របស់​ខ្លួន​អាយុ ១០​ឆ្នាំ​បាន​សម្រេច​ជា​ច្រើន​លើក ។ បើ​ទោះបី​ប្រពន្ធចុង​ដែល​ត្រូវជា​ម្ដាយបង្កើត​របស់​កុមារី​រង​គ្រោះ​បាន​ត្រឡប់​មក​វិញ​ទៅ​ហើយ​ក្តី ប៉ុន្តែ​នាង​ជា​ប្រពន្ធចុង​មិន​បានដឹង​ឡើយ ព្រោះតែ​នាង​មិន​ហ៊ាន​ប្រាប់​ម្តាយ​ដោយសារ​កុមារី​រង​គ្រោះ​ទទួល​ការ​គម្រាម​ពី​ឪពុក ។

ចំពោះ​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​បែក​ការណ៍ គឺ​កាលពី​ថ្មី​ៗ​នេះ​មាន​ករណី​ចាប់រំលោភ​ក្មេង​ស្រី​ពីរ​នាក់ ហើយ​សម្លាប់​ចោល​នៅ​ស្រុក​បរិបូរណ៍ កាលនោះ​បងស្រី​កុមារី​រង​គ្រោះ (​ម្តាយ​ខុស​គ្នា ឪពុក​តែ​មួយ​) បាន​និយាយ​ជាមួយ​ប្អូន​ថា បច្ចុប្បន្ន​នេះ​មនុស្ស​ឃោ​ឃៅ​ណាស់ ចាប់រំលោភ​ហើយ​សម្លាប់​ទៀត ។ ពេល​នោះ ដែល​កុមារី​រង​គ្រោះ​ក៏​បាន​ធ្លោយ​ប្រាប់​បងស្រី​ថា រូបគេ​ក៏​ធ្លាប់​ត្រូវ​បាន​ឪពុក​បង្កើត​ចាប់រំលោភ​ជា​ច្រើន​លើក​ដែរ ទើប​បងស្រី​របស់​កុមារី​រង​គ្រោះ​បាន​ប្រាប់​ទៅ​ម្តាយ​នាង ហើយ​ក៏​បែក​រឿង ។ កាលនោះ​ម្តាយ​កុមារី​រង​គ្រោះ​មិន​ទាន់​បាន​ដាក់​ពាក្យ​ប្តឹង​ផង ស្រាប់តែ​នៅ​យប់​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៨ បុរស​ជា​ជនសង្ស័យ បាន​ចាប់រំលោភ​កូនស្រី​ខ្លួន​បាន​សម្រេច​ជា​ថ្មី​ម្តងទៀត ហើយ​ក៏​បានដឹង​ដល់​ម្តាយ​ទើប​មា្ត​យ​នាំ​កូនរ​ត់ទៅ​រាជធានី​ភ្នំពេញ និង​បាន​ប្ដឹង​ទៅ​វិទ្យុ​ក្នុងស្រុក​មួយ ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍ ហើយ​ក៏​នាំ​ទៅ​ប្ដឹង​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​បាន​បន្ត​ទៅ​ប្តឹង​ដល់​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស ហើយ​ក៏​បាន​បង្វែរ សំណុំរឿង​នេះ​ឲ្យ​មក​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង​ដែល​ជា​ម្ចាស់​ដែនដី​នៃ​សំណុំរឿង ដើម្បី​ស្រាវជ្រាវ​ចាត់ការ​ក្នុង​រឿង​នេះ ។

លោក​លឹ​ម ហាក់ បាន​បន្ត​ថា ក្រោយ​ពី​ទទួល​បាន​បញ្ជា​ពី​លោក​ឧត្តមសេនីយ៍ សាក់ សា​រ៉ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​ពី​លោក យូ ទិ​ត្យ​វឌ្ឍនៈ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ផង​ទើប​ធ្វើការ​ស្រាវជ្រាវ ឈាន​ដល់​ការ​ចាប់ខ្លួន​ឈ្មោះ ឯ​ល វុ​ត្ថា​ហៅ ឡោក គឹ​ម​លៀង កាលពី​ល្ងាច​ថ្ងៃ​ទី​៣០ ខែតុលា​នេះ ដើម្បី​យក​មក​សាកសួរ រយៈពេល​ពេញ​មួយ​ថ្ងៃ​ទើប​ឈ្មោះ ឯ​ល វុ​ត្ថា ហៅ​ឡោក គឹ​ម​លៀង បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​រំលោភ​កូនស្រី​បង្កើត​អាយុ​១០​ឆ្នាំ​ពិតមែន តែ​បាន​តែ​មួយ​លើក​ប៉ុណ្ណោះ កាលពី​យប់​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៨ ក្រៅពី​នោះ​ខ្លួន​មិន​បានដឹង​នោះ​ទេ ។

យ៉ាងនេះ​ក្តី​នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៨ នេះ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង​បាន​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​លើ​ករណី​ឪពុក​បង្កើត​រំលោភ​កូនស្រី​ខ្លួនឯង​នេះ ៕

Facebook Google Twitter Email

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ