ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នារី​ក្រុម FEMEN ជន​ជាតិ​អ៊ុយ​ក្រែន​​ម្នាក់​​ត្រូវ​ប៉ូលិស​​ទុយ​នីស៊ី​ចាប់​ហើយ​​បណ្តេញ​ចេញ​​

12 ឆ្នាំ មុន

នារី​សកម្ម​ជន​​​នៃ​ចលនា​​ FEMEN ជន​ជាតិ​​អ៊ុយ​ក្រែន​ម្នាក់​​​បាន​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​​នៅ​ទីក្រុង​​ទុយ​នីស​ បន្ទាប់​មក​ចាប់​បណ្តេញ​​ចេញ​ពី​ប្រទេស​​ទុយ​នីស៊ី​ កាល​ពី​ថ្ងៃ​ទី​៤​ មិថុនា មុន​ពេល​បើក​​សវនាការ​​កាត់​ទោស​​នារី​ក្រុម​និយម​ធ្វើ​ចលនា​ទុក​ដោះ​កណ្តាល​វាល​​នោះ​៣​នាក់ ។

នារី​សកម្ម​ជន​​​នៃ​ចលនា​​ FEMEN ជន​ជាតិ​​អ៊ុយ​ក្រែន​ម្នាក់​​​បាន​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​​នៅ​ទីក្រុង​​ទុយ​នីស​ បន្ទាប់​មក​ចាប់​បណ្តេញ​​ចេញ​ពី​ប្រទេស​​ទុយ​នីស៊ី​ កាល​ពី​ថ្ងៃ​ទី​៤​ មិថុនា មុន​ពេល​បើក​​សវនាការ​​កាត់​ទោស​​នារី​ក្រុម​និយម​ធ្វើ​ចលនា​ទុក​ដោះ​កណ្តាល​វាល​​នោះ​៣​នាក់ ។

នាង INNA SHEV​HENKO ជា​អ្នក​​លេច​​ធ្លោ​​​ម្នាក់​នៃ​ក្រុម​ FEMEN ថ្លែង​ថា ​បុរស​មួយ​ក្រុម​​បាន​ចូល​មក​ក្នុង​​បន្ទប់​​សណ្ឋា​គារ​របស់​នាង​​ ហើយ​បញ្ជា​នាង​ឱ្យ​រៀប​ចំ​អីវ៉ាន់​​ រួច​នាំ​ខ្លួន​​នាង​មក​​កាន់​​ស្នង​ការ​ដ្ឋាន​​ប៉ូលិស​​ដើម្បី​​សួរ​ចម្លើយ​​ពី​បំណង​របស់​​នាង​​ពិសេស​ថា​ តើ​​នាង​ចង់​​​ធ្វើ​សកម្ម​ភាព​​ទុក​ដោះ​កណ្តាល​វាល​​ដែរ​​ ឬ​យ៉ាង​ណា។ បន្ទាប់​មក​​រូប​នាង​ត្រូវ​ចាប់​​បណ្តេញ​​ចេញ​​ហើយ​នាង​បាន​ជិះ​យន្ត​ហោះ​មក​កាន់​ក្រុង​គៀវ​​វិញ​ ។ លិខិត​​ឆ្លង​ដែន​របស់​នាង​​ត្រូវ​បាន​​ប្រ​គល់​ឱ្យ​អ្នក​​បើក​យន្ត​ហោះ​ ។

នាង INNA SHEVEHENKO បន្ត​ថា ​ពួក​ភ្នាក់​ងារ​ពិសេស​ទុយនីស៊ី​ដឹង​ថា មាន​នារី​ក្រុម FEMEN ម្នាក់​​កំពុង​​ស្ថិត​នៅ​​ក្នុង​ក្រុង​​ទុយនីស​​ ហើយ​​ពួក​គេ​ខ្លាច​នាង​ធ្វើ​សក​ម្ម​ភាព​នានា ។ ទុយ​នីស៊ី​បង្ហាញ​​មុខមាត់​ជា​ប្រទេស​​ផ្តាច់​ការ​ពិត​ប្រាកដ​​មួយ ។
នារី​សកម្ម​ជន​​ក្រុម FEMEN ៣នាក់​​ ក្នុង​​នោះ​​មាន​ជន​​ជាតិ​​បារាំង​​២​នាក់ និង​អាលឺ​ម៉ង់​​ម្នាក់​​អាច​មាន​​​ទោស​ជាប់​គុក​ពី​បទ​ធ្វើ​​បាតុ​កម្ម​​ទុក​ដោះ​កណ្តាល​វាល​​កាលពី​សប្តាហ៍​មុន​​នៅ​ក្រុង​ទុយ​នីស ដើម្បី​​ជា​ការ​​ជួយ​គាំទ្រ​​ដល់​នារី​​ទុយនីស៊ី​ម្នាក់​​ នាង​អាមីណា​​ ដែល​ត្រូវ​​ចាប់​ឃុំឃាំង​​នៅ​ទុយ​នីស៊ី​​​ ចាប់​តាំង​ពី​​ថ្ងៃ​ទី​​១៩ ឧសភា មក​ ។

យុវ​នារី​អាយុ​​១៨​ឆ្នាំ​​រូប​នេះ ត្រូវ​ចៅ​ក្រម​​ស៊ើប​អង្កេត​​​ម្នាក់​​សួរ​ចម្លើយ​​នា​ថ្ងៃ​ទី​៥ មិថុនា ពី​បទ​​នាង​ហ៊ាន​គូរ​រូប​នារី​​ក្រុម FEMEN លើ​​ជញ្ជាំង​​នៃ​កន្លែង​បញ្ចុះ​សព​​មួយ ហើយ​នាង​អាច​ត្រូវ​កាត់​ទោស​​ដាក់​គុក​២​ឆ្នាំ​ ពី​បទ​​ប្រមាថ​ដល់​ទី​បញ្ចុះ​សព ៕