ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ចិន​ស្រវឹង​ធ្លាក់​ភ្នែក​បើក​រថយន្ត​​​​បុក​រនាំង​ដែក​បាក់​5​ផ្ទាំង​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ​៖ រនាំង​ដែក​ចែក​​ទ្រូង​ផ្លូវ​៥​ផ្ទាំង​បាន​បាក់​​ដួល​ពេញ​ផ្លូវ​ ដោយ​សារ​ថយន្ត​​កាមរី​គូទ​ហើម​ ពណ៌​ស្ករ​ បើក​ដោយ​បុរស​ជន​ជាតិ​ចិន​ស្រវឹង​ធ្លាក់​ភ្នែក​បុក​ កាល​ពី​វេលា​ម៉ោង​១២​និង​៥០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​៥ មិថុនា ​តាម​បណ្តោយ​មហាវិថី​សហ​ព័ន្ធ​រុស្ស៊ី​ទល់​មុខ​ក្រុម​ហ៊ុន​​មួយ​កន្លែង​ ក្នុងសង្កាត់​​​ទឹក​ថ្លា​ ខណ្ឌ​សែនសុខ ​។

លោក​អនុ​សេនីយ៍​ត្រី ​អៀន ​វ៉ិច មន្ត្រី​​​ចរាចរ​ដែល​ឈរ​​ជើង​ប្រចាំ​ការ​នៅ​ក្រោម​ស្ពាន​ អាកាស​៧​មករា ​ឱ្យ​ដឹងថា ​មុន​ពេល​កើត​េហតុ​​​​​​​​ រថ​យន្ត​​កាមរី​គូទ​ហើម ​ពណ៌ស្ករ ​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ​២H -២៥៥៨ ​បើក​ដោយ​បុរស​ចំណាស់​​​ជា​ជន​ជាតិ​ចិន​ម្នាក់​​យ៉ាងលឿន​ តាម​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី​ក្នុង​ទិស​ដៅពី​លិច​​ទៅ​កើត លុះ​មក​ដល់​ចំណុច​មុខ​ក្រុម​ហ៊ុន​​​មួយ​កន្លែង​​​ ព្យា​យាម​​​វា៉​រថយន្ត​មួយ​គ្រឿង​នៅ​ពីមុខ​ ​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​រនាំង​ដែក​ពុះចែក​​ទ្រូង​ផ្លូវ​​ពេញ​ទំហឹង​បណ្តាល​​​ឱ្យ​ខូច​ខាត​អស់​​​៥​ផ្ទាំង ។

​ក្រោយ​កើត​ហេតុ​​រថយន្ត​​​បើក​​រត់​ទាំង​បែក​កង់​មុខ​ខាង​ស្តាំ​​​ប្រមាណ​ជា​២០០​ម៉ែត្រ​​ ​​​ក៏​ត្រូវ​ប៉ូលិស​​ចរាចរ​ប្រចាំ​ការ​នៅ​ក្រោម​ស្ពាន​អាកាស​៧​មករា ​ឃាត់​បាន​ទាំង​រថយន្ត​និង​អ្នក​បើក​បរ​​ ​។​រថយន្ត​​និង​​អ្នក​បើក​បរ​ត្រូវ​​សមត្ថក​ិច្ច​បញ្ជូន​ទៅ​​ការិយាល័យ​ចរាចរណ៍​​ជើង​គោក​នៃ​ស្នងការ​ដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ​ ៕