ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រេ​អាក់​ទ័រ​នុយ​ក្លេ​អ៊ែរ​អីុ​រ៉ង់​​រង​ការ​ខូច​ខាត​ដោយ​ការ​​រញ្ជួយ​ដី​​​

12 ឆ្នាំ មុន

​ប្រភព​ព័ត៌​មាន​​ការ​ទូត​នៅ​ខាង​ក្រៅ​កិច្ច​ប្រជុំ​មួយ​របស់​ទីភ្នាក់​ងារ​​ថាម​ពល​​បរមា​ណូ​​អន្តរ​ជាតិ​ នា​ទីក្រុង​​វី​យែន​គូស​បញ្ជាក់​ថា ការ​រញ្ជួយ​ដី​មួយ​ចំនួន​កើត​មាន​​នៅ​អីុ​រ៉ង់​​បាន​ធ្វើ​ឱ្យ​ខូច​ខាត​​ដល់​មជ្ឈ​មណ្ឌល​​នុយ​ក្លេ​អ៊ែរ​ BOUCHEHR អីុ​រ៉ង់​​ព្រោះ​មាន​​ស្នាម​​ប្រេះ​ធំ​​លើ​រចនា​សម្ព័ន្ធ​ ។ ព័ត៌​​មាន​​​នោះ​ញ៉ាំង​ឱ្យ​មាន​​ការ​បង្កើន​ប្រព័ន្ធ​​ត្រួត​ពិនិត្យ​​នុយ​ក្លេ​អ៊ែរ​របស់​​ប្រទេស​​ជា​ច្រើន ។

ទោះ​ជា​យ៉ាង​ណា​​កាល​ពី​ថ្ងៃ​ទី​៩និងទី​​១៧ មេសា​ ក៏​ដូច​ជា​​នៅ​ថ្ងៃ​ទី​១១​ ឧសភាដែរ អាជ្ញា​ធរ​​អីុ​រ៉ង់​​អះ​អាង​ថា ការ​រញ្ជួយ​ដី​​ជា​បន្ត​បន្ទាប់​​ដែល​កើត​មាន​នៅ​លើ​​​ដែន​ដី​ខ្លួន​​ពុំ​បណ្តាល​ឱ្យ​មាន​​ការ​ខូច​ខាត​​ណា​​មួយ​​​ដល់​មជ្ឈ​មណ្ឌល​​នុយ​ក្លេ​អ៊ែរ​​ឡើយ និងថា​មជ្ឈ​មណ្ឌល​​នុយ​​ក្លេ​អ៊ែរ​​របស់​ខ្លួន​​អាច​ទប់​ទល់​​បាន​ចំពោះ​​ការ​រញ្ជួយ​ដី​​ខ្លាំង​ៗ​ទៀត​​ផង ។ ម្យ៉ាង​វិញ​ទៀត​​ អាជ្ញា​ធរ​​អីុ​រ៉ង់​​​គូស​បញ្ជាក់​២​លើក​​មក​ហើយ​ប្រាប់​ទីភ្នាក់​ងារ​ថាម​ពល​​បរមាណូ​​អន្តរ​ជាតិ​ថា ​​េរ​អាក់​ទ័រ​បាន​បិទ​ដំណើរ​​ការ​​​កាល​ពី​​ខែ​កុម្ភៈ​​ និង​ខែ​ឧសភា តែ​ពុំ​​បញ្ជាក់​​ពី​ហេតុ​ផល​នោះ​ទេ ។

តាំង​ពីចាប់​ផ្តើម​​ដំណើរ​ការ​កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​២០១១​មក បញ្ហា​​បច្ចេក​ទេស​​ទាំង​ឡាយ​តែង​កើត​មាន​ ញ៉ាំង​ឱ្យ​​ក្រុង​​តេ​ហេ​រ៉ង់​​បញ្ឈប់​​ដំណើរ​ការ​ររេ​អាក​់ទ័រ​​នុយ​​ក្លេ​អ៊ែរ​​​​ខ្លួន​ជា​ច្រើន​​លើក​ ហើយ​មាន​រយៈ​ពេល​យូរ​​ទៀត​ផង ។អីុ​រ៉ង់​ជា​ប្រទេស​​តែ​មួយ​​គត់​​មាន​ទីតាំង​​នុយ​​ក្លេ​អ៊ែរ​​បដិ​សេធ​មិន​ចូល​រួម​ក្នុង​អនុ​សញ្ញា​​អន្តរ​ជាតិ​​​ស្តីពី​​សន្តិ​សុខ​​នុយ​ក្លេ​អ៊ែរ​​បង្កើត​ឡើង​ក្រោយ​គ្រោះ​​មហន្តរាយ​នុយ​​ក្លេ​​អ៊ែរ​​​នៅ TCHERNOBYL ។​

ការ​ព្រួយ​បារម្ភ​របស់​បណ្តា​​ប្រទេស​ជិត​ខាង​អីុ​រ៉ង់​​ចំពោះ​មជ្ឈ​មណ្ឌល​​នុយ​​ក្លេ​អ៊ែរ​​ BOUCHEHR មាន​កាន់​​តែ​ខ្លាំង​ឡើង​ ។ ពួក​អ្នក​​ធ្វើ​អធិការ​កិច្ច​​របស់​ទីភ្នាក់​ងារ​ថាម​ពល​បរមា​ណូ​អន្តរ​ជាតិ​​​ពុំ​ត្រូវ​បាន​​អនុញ្ញាត​ឱ្យ​ធ្វើ​ការ​ត្រួត​ពិ​និត្យ​​សន្តិ​សុខ​​ឡើយ ។អ្នក​​ការ​ទូត​​២​រូប​ដែល​មិន​បញ្ចេញ​ឈ្មោះ​និយាយ​ថា បេតុង​​នៃ​មជ្ឈ​មណ្ឌល​​នុយ​​ក្លេ​អ៊ែរ​​ BOUCHEHR មាន​ស្នាម​ប្រេះ​ធំ ហើយ​​វែង​​ មក​​ពី​ការ​រញ្ជួយ​ដី​​២​កាល​ពី​ខែ​មេសា ៕