ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈ​កម្មាធិការ​អចិន្ត្រៃយ៏​រដ្ឋសភា​ប្រជុំពិភាក្សា​លើសេចក្តី​ស្នើច្បាប់​ប្រឆាំងនិង​ការមិនទទួល​ស្គាល់ឧក្រិដ្ឋកម្មក្នុង​របបប៉ុល ពត

12 ឆ្នាំ មុន

គណៈ​កម្មាធិការ​អចិន្ត្រៃយ៏​រដ្ឋសភា​ នាព្រឹកថ្ងៃទី ​០៥ មិថុនា ​២០១៣នេះ ​បានបើកកិច្ចប្រជុំ​ពិភាក្សាលើ​សេចក្តីស្នើ​ច្បាប់ស្តីពី​ការប្រឆាំង​និងការមិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្មដែល​បាន​​ប្រព្រឹត្ត​ក្នុងរយៈពេលនៃរបបកម្ពុជា​ប្រជាធិបតេយ្យ​( របបខ្មែរ​ក្រហម) ។

កិច្ចប្រជុំនេះ​ បា្ររព្វធ្វើក្រោ​ម​អធិបតីភាព​សម្តេចអគ្គមហា​ពញាចក្រី​ ហេង សំរិន​ ប្រធានរដ្ឋសភាជាតិ ​។

គួរបញ្ជាក់ថា​ សេចក្តីស្នើ​ច្បាប់នេះមាន​ចំនួន០៥មាត្រា​ ក្នុងនោះក៏បាន​កំណត់ថា​ ជនទំាងឡាយ​ណាដែលមិនទទួល​ស្គាល់ថា​ របបកម្ពុជា​ប្រជាធិបតេយ្យ​ពុំ​មានការធ្វើ​ទារុណកម្ម​និង​ការកាប់​សម្លាប់មនុស្ស​នោះ នឹងត្រូវផ្តន្ទា​ទោសដាក់​ពន្ឋនាគារ​ពី៦ខែ ទៅ ២ឆ្នាំ​ និងពិន័យជាបា្រក់ពី១លានទៅ៤លានរៀល ហើយករណី​មិនរាង​ចាល​ត្រូវ​ពិន័យពី៥០លាន​ទៅ៥០០លានរៀល​ ។

តាមគម្រោង​សេចក្តីស្នើច្បាប់​នេះ នឹងត្រូវដាក់បញ្ជូល​ក្នុងរបៀបវារៈ​នៃសម័យប្រជុំ​ពេញអង្គរដ្ឋសភា​នាព្រឹកថ្ងៃទី០៧ មិថុនា ២០១៣ ៕