ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​បុក​ម៉ូតូ​បណ្តាល​ឱ្យ​យុវជន​ ២នាក់​ រង​របួស​ធ្ងន់​ស្រាល

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ មានករណី​ម៉ូតូ​បុក​ម៉ូតូ​មួយ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ២១​ និង​ ៣៥​នាទី​យប់​ ថ្ងៃទី​០៤ មិថុនា​ ២០១៣​ នៅ​តាម​បណ្តោយ​ផ្លូវ​២៨៩​ កែង​ផ្លូវ​៥២៨​ ក្នុង​សង្កាត់​បឹង​កក់​ទី​១​ ខណ្ឌ​ទួល​គោក​ មុខ​សណ្ឋាគារ​ឡុង​ប៊ិច​ផ្លាហ្សា​ បណ្តាល​ឱ្យ​យុវជន​ ២នាក់​ របួស​ធ្ងន់​ស្រាល​ ។

រាជ​ធានី​ភ្នំ​ពេញ​ ៖ មានករណី​ម៉ូតូ​បុក​ម៉ូតូ​មួយ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ២១​ និង​ ៣៥​នាទី​យប់​ ថ្ងៃទី​០៤ មិថុនា​ ២០១៣​ នៅ​តាម​បណ្តោយ​ផ្លូវ​២៨៩​ កែង​ផ្លូវ​៥២៨​ ក្នុង​សង្កាត់​បឹង​កក់​ទី​១​ ខណ្ឌ​ទួល​គោក​ មុខ​សណ្ឋាគារ​ឡុង​ប៊ិច​ផ្លាហ្សា​ បណ្តាល​ឱ្យ​យុវជន​ ២នាក់​ រង​របួស​ធ្ងន់​ស្រាល​ ។

មុនពេល​កើត​ហេតុ ​ម៉ូតូ​សង់​C125 ពណ៌​ខ្មៅ​ ១​គ្រឿង​ ពាក់​ស្លាក​លេខ​ សៀម​រាប​​ 1F-2707 បើក​បរ​ដោយ​យុវជន​ម្នាក់​តាម​ផ្លូវ​២៨៩ លុះ​មក​ដល់​ផ្លូវ​កែង​៥២៨​ ក៏​វ៉ាក់​នឹង​ម៉ូតូ​សង់​C125 ១​គ្រឿង​ ពណ៌​ខ្មៅ​ដូច​គ្នា​ពាក់​ស្លាក​លេខ​ កំពង់​ចាម​ 1A-6532 បើក​ដោយ​យុវជន​ម្នាក់​បុក​គ្នា​ពេញ​ទំហឹង​តែ​ម្តង​ ។ ក្រោយ​កើត​ហេតុ​ជន​រង​គ្រោះ​ត្រូវ​បញ្ជូន​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​ ៕