ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​គុប​បុកស្កុប​ពី​បណ្តាល​ឱ្យ​យុវជន​ម្នាក់​រង​របួស​ធ្ងន់​​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ យុវជន​ម្នាក់​បាន​រង​របួស​ធ្ងន់​ ខណៈ​ដែល​ធ្វើ​​ដំណើរ​តាម​បណ្តោយ​ផ្លូវ​២៧១​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ មក​ដល់​មុខ​មន្ទីរ​ពេទ្យ​ព្រះកុសមៈ​ ស្ថិត​ក្នុង​សង្កាត់​ទឹក​ល្អក់​ទី២​ ខណ្ឌ​ទួល​គោក​ កាល​ពី​វេលា​ម៉ោង​ ២០​​ និង​១៥​នាទី យប់​ថ្ងៃទី​០៤​ មិថុនា​ ២០១៣​ ក៏​ត្រូវ​ម៉ូតូ​គុប​ពណ៌​ទឹក​ប៊ិច​ ១​គ្រឿង​ មិន​ចាំ​ស្លាក​លេខ​បុក​

រាជ​ធានី​ភ្នំពេញ​ ៖ យុវជន​ម្នាក់​បាន​រង​របួស​ធ្ងន់​ ខណៈ​ដែល​ធ្វើ​​ដំណើរ​តាម​បណ្តោយ​ផ្លូវ​២៧១​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ មក​ដល់​មុខ​មន្ទីរ​ពេទ្យ​ព្រះកុសមៈ​ ស្ថិត​ក្នុង​សង្កាត់​ទឹក​ល្អក់​ទី២​ ខណ្ឌ​ទួល​គោក​ កាល​ពី​វេលា​ម៉ោង​ ២០​​ និង​១៥​នាទី យប់​ថ្ងៃទី​០៤​ មិថុនា​ ២០១៣​ ក៏​ត្រូវ​ម៉ូតូ​គុប​ពណ៌​ទឹក​ប៊ិច​ ១​គ្រឿង​ មិន​ចាំ​ស្លាក​លេខ​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​បុក​ពី​ក្រោយ​ពេញ​ទំហឹងបណ្តាល​ឱ្យ​ដួល​​រង​របួស​ធ្ងន់​ ត្រូវ​ប្រជា​ពល​រដ្ឋ​ម្តុំ​នោះ លើក​សែង​ចូល​ពេទ្យ​ព្រះកុសមៈ​តែ​ម្តង​ ចំណែក​ម៉ូតូ​​ត្រូវ​ក្រុម​គ្រួសារ​យក​ទៅ​រក្សា​ទុក​។

ជន​រង​គ្រោះ​ខាងលើ​មាន​ឈ្មោះ​ ចាន់​ រដ្ឋា​ អាយុ​ ២៤​ឆ្នាំ​ ជា​ជាង​ម៉ាស៊ីន​ ជិះ​ម៉ូតូ​ម៉ាក​ស្កុប​ពី​ពណ៌​ផ្កាឈូក​ ពាក់​ស្លាក​លេខ​ ភ្នំ​ពេញ​ 1AY-0652 មាន​ទីលំនៅ​ភូមិ​ឫស្សី​ សង្កាត់​ស្ទឹង​មា​នជ័យ​ ខណ្ឌ​ស្ទឹង​មា​នជ័យ​ ៕