ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​ ៣​គ្រឿង​ បុក​បន្ត​កន្ទុយ​គ្នាចរចា​​មិន​ត្រូវ​បណ្តាល​ឱ្យ​កកស្ទះ​ចរាចរណ៍​សមត្ថ​កិច្ច​ចុះ​អន្តរា​គមន៍​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​​ ៖ រថ​យន្ត​ ៣​គ្រឿង​ បាន​បុក​បន្ត​កន្ទុយ​គ្នា​ បណ្តាល​ឱ្យ​ខូច​ខាត​យ៉ាង​ដំណំ​ ខណៈ​ដែល​ម្ចាស់​ប្រកែក​ចរចា​គ្នា​មិន​ត្រូវ​​បង្ក​ឱ្យ​កកស្ទះ​ចរា​ច​រណ៍​​មួយ​សន្ទុធំ​ ទើប​សមត្ថ​កិច្ច​ចុះ​មក​អន្តរា​គមន៍​ ដែល​ហេតុ​ការណ៍នេះ​ បា​នកើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ១៩​​ និង​ ១៥​នាទី​យប់​ ថ្ងៃទី​០៤​ មិថុនា​ ២០១៣​ នៅ​ចំណុច​ផ្លូវ​

រាជ​ធានី​ភ្នំ​ពេញ​​ ៖ រថ​យន្ត​ ៣​គ្រឿង​ បាន​បុក​បន្ត​កន្ទុយ​គ្នា​ បណ្តាល​ឱ្យ​ខូច​ខាត​យ៉ាង​ដំណំ​ ខណៈ​ដែល​ម្ចាស់​ប្រកែក​ចរចា​គ្នា​មិន​ត្រូវ​​បង្ក​ឱ្យ​កកស្ទះ​ចរា​ច​រណ៍​​មួយ​សន្ទុធំ​ ទើប​សមត្ថ​កិច្ច​ចុះ​មក​អន្តរា​គមន៍​ ដែល​ហេតុ​ការណ៍នេះ​ បា​នកើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ១៩​​ និង​ ១៥​នាទី​យប់​ ថ្ងៃទី​០៤​ មិថុនា​ ២០១៣​ នៅ​ចំណុច​ផ្លូវ​លេខ​៧០​ ក្នុង​សង្កាត់​ស្រះ​ចក​ ខណ្ឌ​ដូន​ពេញ​ មុខ​ផ្ទះ​សំណាក់​មហា​សម្បត្តិ​ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា​ ដំបូង​រថ​យន្ត​ទី​១​ ម៉ាក​វីហ្គូពណ៌​ទឹក​ប្រាក់​​ ១​គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ 2P-9594 បាន​វ៉ាក់​អឺ​នឹង​ម៉ូតូ​ ១​គ្រឿង​ មិន​ចាំ​ស្លាក​លេខ ​ក៏ត្រូវ​រថ​យន្ត​ទី២​ ម៉ាក​ឡិច​ស៊ីស​ RX300 ពណ៌ស្ក​រ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ 2H-0957 បុក​ពី​ក្រោយ​បណ្តាល​ឱ្យរថ​យន្ត​​វីហ្គូខ្ទេច​កាង​ក្រោយ​ ស្រប​ពេល​នោះ ក៏មា​ន​រថ​យន្ត​កូរ៉ូណា​សេរីចាស់ពណ៌​ប្រផេះ​​ ១គ្រឿង​ទៀត​ ពាក់​ស្លាក​លេខ​ ភ្នំ​ពេញ​ 2F-2172 បុក​ពី​ក្រោយ​បន្ថែម​ទៀត​ ព្រោះ​​ចាប់​​ហ្រ្វាំង​មិន​ទាន់​ បណ្តាល​ឱ្យ​ខ្ទេច​ដំបូល​មុខ​ ចំណែក​រថ​យន្ត​កូរ៉ូណាខ្ទេច​កាង​មុខ​ក្រោយ​ ។

ក្រោយ​កើតហេតុ​ម្ចាស់​រថ​យន្ត​ទាំង​៣ បាន​ចុះ​មក​ប្រកែក​គ្នា​យក​ត្រូវ​រៀង​ៗ​ខ្លួន​ បង្ក​ឱ្យ​កក​ស្ទះ​ចរាចរណ៍​ទើប​​សមត្ថ​កិច្ច​បាន​នាំ​យក​រថ​យន្ត​ទាំង​ ៣​គ្រឿ​ងនោះ​​ ទៅរក្សា​ទុក​នៅ​ការិយាល័យ​ប៉ូ​លិស​ចរាចរណ៍​ជើង​គោក​រាជ​ធានី​ភ្នំពេញ​ ដើម្បី​ឱ្យ​ម្ចាស់​ចូល​ខ្លួន​ទៅ​ដោះស្រាយ​ ៕