ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ដួល​សន្លប់​ក្បែរ​​សួន​ហាត់​ប្រាណ​ដោយ​ពុំ​ដឹង​មូល​ហេតុ​

12 ឆ្នាំ មុន

ខេត្ត​ព្រះសីហនុ​​ ៖ មា​នហេតុការណ៍​ភ្ញាក់​ផ្អើល​មួយ​ កាលពី​វេលា​ម៉ោង​ ១៧ និង ៣០​នាទី​ ល្ងាច​ថ្ងៃទី​០៤​ មិថុនា​ ២០១៣​ នៅ​ចំណុច​សួន​ច្បារ​អតីត​មហោ​ស្រព​ចាស់​ ស្ថិត​ក្នុង​ភូមិ​២​ សង្កាត់​លេខ​២​ ក្រុង​ព្រះសីហនុ​​ ខេត្ត​ព្រះ​សីហនុ​​ ក្បែរ​កន្លែង​ហាត់​ប្រាណ​ ខណៈ​ដែល​បុរស​ម្នាក់​បា​នដួល​សន្លប់​ដោយ​ពុំ​ដឹង​មូ​លហេតុ​ ។

ភ្លាម​ៗ​សមត្ថ​កិច្ច​សង្កាត់​លេខ​២​ បាន​មក​ដល់​ធ្វើការ​ត្រួត​ពិនិត្យ​ឆែក​ឆេរ​លើ​ខ្លួន​បុរស​ខាង​លើ​ប្រទះ​ឃើញ​កាត​ធនាគារ​អេស៊ី​លីដា​ មាន​ឈ្មោះ​ អ៊ុន​ រដ្ឋធា​ រួច​ក៏​បញ្ជូន​​ជន​រង​គ្រោះ​តាម​រថ​យន្ត​សង្រ្គោះ​របស់​មន្ទីរ​ពេទ្យ​បង្អែក​ចំការ​ចេក​ ដឹក​យក​ទៅ​សង្រ្គោះ​ជា​បន្ទាន់​ ។ តាម​សាក្សី​ជា​ប្រជា​ពល​រដ្ឋ​ បាន​ឱ្យ​ដឹង​ថា​ បុរស​ដួល​សន្លប់​នោះ​ អាច​មាន​ ២​ករណី​ គឺទី១​ ត្រូវ​គេ​ដាក់​ថ្នាំ​យក​ម៉ូតូ​ និង​ទី២​ ប្រហែល​ជា​ជក់​គ្រឿង​ញៀន​ហួស​កំណត់ ៕