ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ហត្ថ​លេខា​​លើ​សន្ធិ​សញ្ញា​​ស្តីពី​​ពាណិជ្ជ​កម្ម​អាវុធ​នៅ​អ.​ស.ប​​

12 ឆ្នាំ មុន

ប្រតិ​ភូ​របស់​ប្រទេស​ជាច្រើន​​ ក្នុង​នោះ​មាន​​​បារាំង​​​ តែ​សហ​រដ្ឋ​អាមេរិក​​នៅ​រង់ចាំ​​​ បាន​ចុះ​ហត្ថ​លេខា​​​កាលពី​​​ថ្ងៃ​ទី​៣ មិថុនា នៅ​​ឯ​ អ.​ស.ប លើ​សន្ធិ​សញ្ញា​​ ស្តីពី​​ពាណិជ្ជ​កម្ម​អាវុធ​​ ដោយ​សំដៅ​ធ្វើ​ឱ្យ​មាន​របៀប​រៀប​រយ​​ដល់​ទីផ្សារ​អាវុធ​ ដែល​មាន​ទឹក​ប្រាក់​​ដល់​ទៅ​​៧០​ពាន់​លាន​​ដុល្លារ ។

​ប្រតិ​ភូ​របស់​ប្រទេស​ជាច្រើន​​ ក្នុង​នោះ​មាន​​​បារាំង​​​ តែ​សហ​រដ្ឋ​អាមេរិក​​នៅ​រង់ចាំ​​​ បាន​ចុះ​ហត្ថ​លេខា​​​កាលពី​​​ថ្ងៃ​ទី​៣ មិថុនា នៅ​​ឯ​ អ.​ស.ប លើ​សន្ធិ​សញ្ញា​​ ស្តីពី​​ពាណិជ្ជ​កម្ម​អាវុធ​​ ដោយ​សំដៅ​ធ្វើ​ឱ្យ​មាន​របៀប​រៀប​រយ​​ដល់​ទីផ្សារ​អាវុធ​ ដែល​មាន​ទឹក​ប្រាក់​​ដល់​ទៅ​​៧០​ពាន់​លាន​​ដុល្លារ ។

​មហា​​សន្និ​បាត​ ៊អ.​ស.ប បាន​អនុ​ម័ត​​កាល​ពី​ថ្ងៃ​ទី​​២ មេសា ដោយ​សំឡេង​​ភាគ​ច្រើន​​(១៥៤​សំឡេង​​គាំទ្រ​​ទល់​នឹង​​៣​សំឡេង​​ប្រឆាំង និង​២៣​សំឡេង​​អនុប្បវាទ​) នូវ​​សន្ធិ​សញ្ញា​​អន្តរ​ជាតិ​​ដំបូង​នោះ​ ស្តីពី​​អាវុធ​ធម្ម​តា ។ ​ទិស​ដៅ​​នៃ​សន្ធ​ិ​សញ្ញា​​នេះ​គឺ​ចៀស​វាង​អាវុធ​​​ដែល​ធ្វើ​​ចរាចរណ៍​​លើ​ទីផ្សារ​​​ពិភព​លោក​​​​ផ្លូវ​ការ​ធ្លាក់់​ទៅ​ក្នុង​ដៃ​​ពួកជន​ផ្តាច់​ការ​ ឬ​ពួក​​ឧក្រិដ្ឋ​ជន​ ។រដ្ឋ​មន្ត្រី​ការ​បរទេស​​​អាហ្សង់​ទីន​​ លោក HECTOR TIMERMAN ជាអ្នក​ចុះ​ហត្ថ​លេខា​​មុន​គេ​លើ​សន្ធិ​សញ្ញា​​នោះ​ក្នុង​ពិធី​​ដែល​រៀប​ចំ​​ធ្វើ​​​នៅ​ទីស្នាក់​​​ការ អ.​ស.ប ។
អ.​ស.ប គូស​បញ្ជាក់​​ថា ប្រទេស​​ចំនួន​​៦២​នៅ​អឺ​រ៉ុប​​​ អាមេរិក​ឡា​ទីន​ អាស៊ី​​ និង​អាហ្វ្រិក​ បាន​​ចុះ​ហត្ថ​លេខា​​លើ​សន្ធិ​សញ្ញា​នោះ​​នា​​ព្រឹក​​ថ្ងៃ​ទី​៣ មិថុនា ។

សហ​រដ្ឋអាមេរិក​​ ជា​ប្រទេស​នាំ​ចេញ​​អាវុធ​​ធំ​ជាង​គេ​លើ​ពិភព​លោកនោះ តាម​រយៈ​​សេច​ក្តី​ប្រកាស​មួយ​​​​​រដ្ឋ​មន្ត្រី​​​ការ​បរទេស​​​ប្រទេស​នោះ លោក​ចន គ័ររី គូស​បញ្ជាក​់​ថា ​នឹង​ចុះ​ហត្ថ​លេខា​​លើ​សន្ធិ​សញ្ញា​​​​នោះ​​រហូត​ដល់​​ការ​បក​ប្រែ​ផ្លូវ​ការ​​​ធ្វើ​​រួច​រាល់​សិន ​។សន្ធិ​សញ្ញា​​នេះ គ្រោង​​ឱ្យ​មាន​​លក្ខណៈ​​វិនិ​ច្ឆ័យ​​សម្រាប់​​ការ​បញ្ជូន​​ឆ្លង​កាត់​​ព្រំដែន​នូវ​អាវុធ​ធម្ម​តា គិត​ចាប់​តាំង​ពី​​កាំភ្លើង​​ខ្លី រហូត​ដល់​រថ​ក្រោះ​ និង​ឧទ្ធ​ម្ភាគ​ចក្រ​ប្រយុទ្ធ ។ សន្ធិ​សញ្ញា​​នោះ​ក៏​តម្រូវ​​ផង​ដែរ​ដល់​បណ្តា​​​រដ្ឋ​​ឱ្យ​ត្រួត​ពិនិត្យ​​ថា ​អាវុធ​​​ទាំង​​នោះ​​ពុំ​ត្រូវ​ប្រើ​ប្រាស់​​ក្នុង​គោល​ដៅ​ភេរ​វក​ម្ម​​ រំលោភ​បំពាន​​សិទ្ធិ​​មនុស្ស​ ឬ​ឧក្រិដ្ឋ​​​​កម្ម​ដែល​មាន​ការ​រៀប​ចំ ។អីុ​រ៉ង់​​ ស៊ីរី​ និង​កូរ៉េ​ខាង​ជើង​​បាន​បោះ​​ឆ្នោត​​ប្រឆាំង​សន្ធិ​សញ្ញា​នេះ​​ ចំណែក​រុស្ស៊ី​ និង​ចិន បោះ​ឆ្នោត​​អនុ​ប្បវាទ ៕