ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុ​កម្ម​​ក្រោយ​​គ្រោះ​​​អគ្គិ​ភ័យ​ក្នុង​​រោង​ចក្រ​​សត្ត​ឃាត​បក្សី​​នៅ​ចិន​​

12 ឆ្នាំ មុន

យោង​តាម​ទីភ្នាក់​ងារ​​ព័ត៌​​មាន​​ចិន​ស៊ីន​ហួ​ថា ​មនុស្ស​​​ប្រមាណ​​ជា​១០០​នាក់​បាន​ធ្វើ​បាតុ​កម្ម​​បិទ​ផ្លូវ​​ ហើយ​ប៉ះ​ទង្គិច​គ្នា​ជាមួយ​​ប៉ូលិស​​ កាល​ពី​ថ្ងៃ​ទី​​៤ មិថុនា នៅ​ទីក្រុង​​ដឺ​ហ្វី ខេត្ត​ជីលីន​របស់​ចិន នៅ​ជិត​រោង​ចក្រ​​សត្ត​ឃាត​​បក្សី​ ដែល​មាន​ភ្លើង​​ឆាប​ឆេះ​​នា​ពេល​មុន​​​នេះ​សម្លាប់​​មនុស្ស​យ៉ាង​តិច​​១២០​នាក់ ។

អគ្គិ​ភ័យ​នេះ​ដែល​កើត​​មាន​ពេល​មនុស្ស​​ប្រមាណ​ជា​៣០០​នាក់​កំពុង​​ធ្វើ​ការ​ ក៏​បណ្តាល​ឱ្យ​​មនុស្ស​​៧០​នាក់​​ត្រូវ​របួស​​ផង​ដែរ ។
ពួក​បាតុ​ករ​ដែល​ត្រូវ​បំបែក​​រយៈ​ពេល​១​ម៉ោង​​ក្រោយ​មក​​ប្រមូល​ផ្តុំ​គ្នា​​នៅ​ជុំ​វិញ​​ ក្រុម​សាច់​ញាតិ​ បណ្តា​ជន​​រង​គ្រោះ​​ដែល​ចោទ​ប្រកាន់​​ក្រុម​ហ៊ុន​​សត្ត​ឃាត​នោះ​ថា ពុំ​គោ​រព​​តាម​បទ​ដ្ឋាន​នៃ​សន្តិ​សុខ ។

យោង​តាម​ស៊ីន​ហួ​​ថា ប្រធានាធិបតី​​ចិន​ លោក​​ស៊ី​ជី​ន​ពីញ ដែល​កំពុង​​បំពេញ​​ទស្សន​កិច្ច​​នៅ​ទ្វីប​​អាមេរិក​នោះ​បាន​ស្នើ​ដល់​​អាជ្ញា​ធរ​​ចិន​​ឱ្យ​កំណត់​​អត្ត​សញ្ញាណ​​បណ្តា​អ្នក​ទទួល​ខុស​ត្រូវ​​ចំពោះ​​​គ្រោះ​ម​ហន្តរាយ​​នេះ ។ មន្ត្រី​ម្នាក់​និយាយ​​​​​ថា អ្នក​ទទួល​ខុស​ត្រូវ​​ជាន់​ខ្ពស់​​១​រូប​របស់​រោង​ចក្រ​នោះ​ត្រូវ​​ចាប់​​ឃុំ​ឃាំង​ ៕