ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ស្រស់​ស្អាត​​ធ្វើ​ឱ្យ​បុរស​២​នាក់​លែង​ខ្វល់​អ្វី​​ឱ្យ​តែ​បាន​នាង

5 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​បាន​បង្ហាញ​វី​ដេ​អូ​ឃ្លី​ប​មួយ​បង្ហាញ​ពី​បុរស​ជនជាតិ​ចិន​២​នាក់​បាន​លុតជង្គង់​សុំ​នារី​ម្នាក់​រៀប​ការ​ស្រប​ពេល​គ្នា ។ បន្ទាប់​មក​បុរស​ទាំង​២​ទាស់​សំដី និង​វាយតប់​គ្នា​ដណ្ដើម​នារី​ម្នាក់​នោះ ខណៈ​មាន​មនុស្ស​ជា​ច្រើន​នាក់​ចោមរោម​មើល ។ ហេតុការណ៍​បាន​កើតឡើង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​នៅ​ខាង​មុខ​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​ «Injoy» ក្រុង​ឆាង​ចូ​វ…

សារព័ត៌មាន​បរទេស​បាន​បង្ហាញ​វី​ដេ​អូ​ឃ្លី​ប​មួយ​បង្ហាញ​ពី​បុរស​ជនជាតិ​ចិន​២​នាក់​បាន​លុតជង្គង់​សុំ​នារី​ម្នាក់​រៀប​ការ​ស្រប​ពេល​គ្នា ។ បន្ទាប់​មក​បុរស​ទាំង​២​ទាស់​សំដី និង​វាយតប់​គ្នា​ដណ្ដើម​នារី​ម្នាក់​នោះ ខណៈ​មាន​មនុស្ស​ជា​ច្រើន​នាក់​ចោមរោម​មើល ។

ហេតុការណ៍​បាន​កើតឡើង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​នៅ​ខាង​មុខ​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​ «Injoy» ក្រុង​ឆាង​ចូ​វ ខេត្ត​ជាំ​ង​ស៊ូ ប្រទេស​ចិន ។ បុរស​ទាំង​២​នាក់​បាន​ត្រៀម​ផ្កា​មួយ​បាច់​ធំ និង​មាន​ផ្កា​មួយ​ផ្នែក​ដាក់​តាំង​បង្ហាញ ធ្វើ​ឲ្យ​ស្ថានភាព​បរិយាកាស​មាន​ភាព​មនោ​រម្យ រួម​ទាំង​មាន​ដុត​ទៀន​បង្ក​នូវ​ភាព​ឆើតឆាយ ។

ក្រោយមក​ពួក​គេ​បាន​លុតជង្គង់​នៅ​ចំពោះ​មុខ​នារី​ជា​គូស្នេហ៍ ហើយ​និយាយ​ព្រម​គ្នា​ថា​«​បង​សុំ​អូន​រៀប​ការ​»​។ បន្តិច​មក​ស្រាប់តែ​បុរស​ម្នាក់​និយាយ​តាម​ឧបករណ៍​បំពង​សំឡេង ខ្លាំង​ៗ​ថា «​បង​ស្រឡាញ់​អូន​» ខណៈ​ពេល​បុរស​ម្នាក់​ទៀត​ឈរ​កាន់​ផ្កា​នៅ​ក្បែរ​នោះ​ហាក់​ដូចជា​បង្ហាញ​អាការ​ខឹង​ខ្លាំង​ដែរ​។ មិន​បង្អង់​យូរ​បុរស​ម្នាក់​ស្ទុះ​ចូល​ច្រាន​ដើមទ្រូង​បុរស​ម្នាក់​ទៀត រួម​ទាំង​ចាប់​ទាញ​នារី​នោះ​ទៅ​តាម​ខ្លួន ។ ក្នុង​ស្ថានភាព​បែប​នោះ​បង្ក​ឲ្យ​បុរស​ទាំង​២​ទាស់ទែង​គ្នា ។  ប៉ូលិស​កំពុង​ស៊ើ​ប​អង្កេត​រឿង​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ