រាជធានីភ្នំពេញ៖ ដោយសាតែអំពើបទល្មើសកើនឡើងនៅក្នុងរាជធានីភ្នំពេញដូចជាឆក់ លួច ប្លន់ជាដើម ហើយពេលពួកឧក្រិដ្ឋជនប្លន់បានម៉ូតូ គឺពួកគេច្រើនតែយកជិះចេញទៅលក់នៅតាមបណ្ដាខេត្តនានា ជាពិសេស ផ្លូវជាតិលេខ៥។ ឆ្លងតាមការអនុវត្តបទបញ្ជារបស់លោកអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញនោះ កម្លាំងនគរបាលខណ្ឌសែនសុខ បានចុះប្រតិបត្តិការណ៍ដាក់ប៉ុស្ដិ៍ត្រួតពិនិត្យឆែកឆេរលើយានយន្តនិងទោចក្រយានដែលគ្មានស្លាកលេខ។
ជាក់ស្ដែងនៅវេលាម៉ោង ១០ និង៣០នាទីព្រឹក ថ្ងៃទី៤ មិថុនា ឆ្នាំ២០១៣ កម្លាំងនគរបាលខណ្ឌសែនសុខ ដឹកនាំដោយលោកម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បានចុះត្រួតពិនិត្យនៅលើដងផ្លូវជាតិលេខ៥ ដោយឃាត់ម៉ូតូមួយគ្រឿងម៉ាក C125 ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយមន្ត្រីយោធាម្នាក់ រួមនឹងការឆែកឆេររកឃើញកាំភ្លើងខ្លីមួយដើមម៉ាកK54 គ្មានលិខិតប្រើប្រាស់៕
ចែករំលែកព័តមាននេះ