ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​ឈើ​ប្រណីត​ជាច្រើន​រយ​កំ​ណាត់​នៅ​ក្នុ​ង​ព្រៃ​ការពារ​ព្រះ​វិហារ

12 ឆ្នាំ មុន

ខេត្ត​ព្រះវិហារ​៖ ថ្មី​ៗ​នេះ គេបាន​ប្រទះ​ឃើញ​ឈើប្រណីត​ប្រភេទ​ធ្នង់​ និង​នាង​នួន​ ប្រមាណ​២៣២ដុំ ស្មើនឹង​២៧,៧៣ម៉ែត្រ​គូប​ នៅក្នុង​តំបន់​អភិរក្សព្រៃ​ឈើ និ​ង​សត្វ​ព្រៃ​ នៅ​ព្រៃការពារព្រះ​វិហារ​ ស្ថិត​ក្នុង​ភូមិ​សាស្រ្ត​អតីត​ភូមិ​ត្រពាំង​ព្រីង​ ឃុំ​ឆែប​២ ស្រុក​ឆែប​។

 ពាក់ព័ន្ធ​នឹងការប្រទះ​ឃើញ​គំនរ​ឈើ​ប្រណីត​​ដែលឈ្មួញ​អ្នក​មានអំណាច ​ចូលទៅកាប់​យ៉ាង​អនាធិបតេយ្យ​ក្នុង​​ព្រៃ​ព្រះ​វិហារ​ខាង​លើ​ មាន​មន្រ្តី​ខណ្ឌារដ្ឋ​បាល​ព្រៃឈើ​ព្រះ​វិហា​រម្នាក់​សុំមិនបញ្ចេញ​ឈ្មោះ​ បាន​ឱ្យដឹង​ថា​ គំនរ​ឈើ​ខាងលើ​ ត្រូវ​បាន​សមត្ថកិច្ច​មន្រ្តី​ទទួលបន្ទុក​គម្រោង​ WCS ឈ្មោះ​តាន់​ ស៊ីថា បានធ្វើការឃាត់ចាប់​ តាំង​ពី​ថ្ងៃទី​៨-១៥ និង​១៩ គុម្ភៈ ២០១៣ មក​ម្លេះ​​​គិត​មកដល់​ពេល​នេះ​មាន​រយៈ​ពេល​ជាង​៤ខែ​មក​ហើយ​ ប៉ុន្តែ​នៅ​មិនទាន់កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូ​ង​ខេត្ត​នៅឡើយ​ទេ៕