ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពល​រដ្ឋ​តួក​គី​​ច្រើន​​ពាន់​នាក់​​បន្ត​ធ្វើ​បាតុ​កម្ម​នៅ​ក្រុង​អីុ​ស្តង់​ប៊ុល​​​និង​ក្រុង​អង់​ការ៉ា​

12 ឆ្នាំ មុន

​មនុស្ស​ជា​ច្រើន​ពាន់​នាក់​​​កាល​ពី​យប់​ថ្ងៃ​ទី​៣ មិថុនា បាន​ប្រមូល​​ផ្តុំ​គ្នា​ជា​ថ្មី​នៅ​ទីលាន​តាក់​ស៊ីម​​ ក្រុង​អីុ​ស្តង់​ប៊ុល ចំណែក​​ប៉ូលិស​តួក​គី​​បាន​ធ្វើ​​អន្តរា​គមន៍​​ដើម្បី​​បំបែក​​បាតុ​កម្ម​​នៅ​តាម​ច្រក​ចូល​​ទៅ​កាន់​ខុទ្ទកាល័យ​​នាយក​រដ្ឋ​មន្ត្រី​​លោក​រី​សេប​ តៃ​យីប អ័រ​ដូ​ហ្គាន​ នៅ​ក្រុង​​អីុ​ស្តង់​ប៊ុល និង​ក្រុង​​អង់​ការ៉ា ។

ប៉ូលិស​បាន​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​​​ដើម្បី​បំបែក​​បាតុ​ករ​​ជា​ច្រើន​រយ​នាក់​ ដែល​គប់​ដុំ​ថ្ម​​តប​ត​វិញ​នៅ​ក្រុង​អង់​ការ៉ា និង​ក្រុង​​​អីុ​ស្តង់​ប៊ុល ក្នុង​​ថ្ងៃ​ទី​៥​នៃ​ការ​​តវ៉ា​​ប្រឆាំង​​រដ្ឋា​ភិបាល​​តួក​គី​ ។ ប៉ូលិស​​ដែល​ទទួល​​ការ​រិះ​គន់​​ដោយ​សារ​ភាព​ព្រៃ​ផ្សៃ​របស់​ខ្លួន​​ពេល​ចាប់​ផ្តើម​​ចលនា​តវ៉ា​​​នោះ​បាន​ធ្វើ​​អន្តរាគមន៍​​ប្រឆាំង​​បណ្តា​ក្រុម​​​មនុស្ស​ដែល​គប់​ដុំ​ថ្ម​​តប​ត​វិញ​​ ។ នៅ​ក្រុង​​អង់​ការ៉ា​​ ក្នុង​សង្កាត់​​ KA​​VAKLIDERE ប៉ូលិស​​​បាន​បាញ់​គ្រាប់​​​កៅ​ស៊ូ​​ប្រឆាំង​ពួក​បាតុ​ករ​ ភាគ​ច្រើន​​​ជា​ពួក​​យុវជន ។

នេះ​ជា​ថ្ងៃ​​ទី​៥​នៃ​ការ​ប៉ះ​ទង្គិច​គ្នា​នៅ​តួក​គី​​រវាង​ប៉ូលិស​ និង​ពួក​​បាតុ​ករ​​ ដែល​ប្រឆាំង​​នឹង​ប្រមុខ​រដ្ឋា​ភិបាល​​​ដែល​​បដិ​សេធ​ថា ពុំ​​បាន​ប្រើ​អំណាច​​ផ្តាច់​ការ​​ ហើយ​បដិ​សេធ​គំនិត​នៃ​«​និទាឃ​រដូវ​តួក​គី​» មួយ ៕