ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​​ពង្រឹង​​ទណ្ឌ​កម្ម​​ប្រឆាំង​​អីុ​រ៉ង់​វាយ​ប្រហារ​លើ​​ក្រដាស​ប្រាក់​​ប្រទេស​នោះ​​

12 ឆ្នាំ មុន

សហ​​រដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ទី​៣ មិថុនា ​បាន​​ឈាន​ដល់​របត់​ថ្មី​មួយ​ទៀត​​​ក្នុង​ទណ្ឌកម្ម​​របស់​ខ្លួន​ប្រឆាំង​​ប្រទេស​​អីុ​រ៉ង់​ ដោយ​សំដៅ​ផ្ទាល់​លើ​រូបិយ​វត្ថុ​ គឺ​ក្រដាស​ប្រាក់​​​រៀល​​ RIAL របស់​ប្រទេស​នោះ និង​ផ្នែក​​​រថ​យន្ត​​ ដើម្បី​​គាប​សង្កត់​​សាធារណ​រដ្ឋ​អ៊ិស្លាម​​ ដោយ​សារ​ការ​ខ្វះ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​​ក្នុង​សំណុំ​រឿង​​នុយ​ក្លេ​អ៊ែរ ។

​សហ​​រដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ទី​៣ មិថុនា ​បាន​​ឈាន​ដល់​របត់​ថ្មី​មួយ​ទៀត​​​ក្នុង​ទណ្ឌកម្ម​​របស់​ខ្លួន​ប្រឆាំង​​ប្រទេស​​អីុ​រ៉ង់​ ដោយ​សំដៅ​ផ្ទាល់​លើ​រូបិយ​វត្ថុ​ គឺ​ក្រដាស​ប្រាក់​​​រៀល​​ RIAL របស់​ប្រទេស​នោះ និង​ផ្នែក​​​រថ​យន្ត​​ ដើម្បី​​គាប​សង្កត់​​សាធារណ​រដ្ឋ​អ៊ិស្លាម​​ ដោយ​សារ​ការ​ខ្វះ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​​ក្នុង​សំណុំ​រឿង​​នុយ​ក្លេ​អ៊ែរ ។

ខណៈ​សល់​ពេល​មិន​ដល់​​២​សប្តាហ៍​​​ទៀត​ផង​​ដល់​ការ​បោះ​ឆ្នោត​​ប្រធានាធិបតី​​អីុ​រ៉ង់​ ប្រ​ធានា​ធិបតី​​អាមេរិក​ លោក​បារ៉ាក់​អូ​បាម៉ា ​បាន​ផ្តល់​​ភ្លើង​ខៀវ​សម្រាប់​​ការ​ដាក់​ទណ្ឌ​កម្ម​លើ​បណ្តា​ក្រុម​ហ៊ុន​​បរ​ទេស​ដែល​ធ្វើ​ការ​រក​ស៊ី​ទិញ​​ ឬ​លក់​​ប្រាក់​រៀល​​អីុ​រ៉ង់​​ ឬ​ដែល​មាន​គណ​នី​ធនាគារ​ជា​ប្រាក់​​រៀល​នៅ​ខាង​ក្រៅ​ប្រទេស​​អីុ​រ៉ង់ ។

ក្នុង​សេច​ក្តី​​ប្រកាស​មួយ​​ អ្នក​នាំ​ពាក្យ​​សេត​វិមាន​​លោក​ JAY CARNEY បាន​ធ្វើ​ការ​កត់​សម្គាល់​​ថា ប្រសិន​បើ​ប្រាក់​រៀល​​បាត់​បង់​​ពាក់​កណ្តាល​​នៃ​តម្លៃ​របស់​វា ចាប់​តាំង​ពី​ដើម​ឆ្នាំ​​២០១២​មក ដោយ​សារ​ការ​ដាក់​ទណ្ឌ​កម្ម​​របស់​យើង​​គ្រប់​បែប​យ៉ាង ​​​នោះ​​ជា​លើក​ទី​មួយ​ហើយ​ដែល​ប្រាក់​រៀល​ទទួល​​រង​ឥទ្ធិ​ពល​​ដោយ​ផ្ទាល់​​ដោយ​សារ​ទណ្ឌ​កម្ម​​ទាំង​នេះ ។ គំនិត​​របស់​យើង​​គឺ​ចង់​ឱ្យ​ប្រាក់​​រៀល​អីុ​រ៉ង់​កាន់​តែ​លែង​ប្រើ​ប្រាស់​​កើត​នៅ​ខាង​ក្រៅ​អីុ​រ៉ង់ ។

វិធាន​ការ​​ឯទៀតៗ​​​ប្រកាស​​កាល​ពី​ថ្ងៃ​ទី៣ មិថុនា ​ទាក់​ទិន​ដល់​ផ្នែក​រថ​យន្ត​​អីុ​រ៉ង់ ជា​ប្រភព​​សំខាន់​​នៃ​​ចំណូល​​សម្រាប់​​​​​ប្រទេស​ ។ ប្រការ​នេះ​​អាច​​ប៉ះ​ពាល់​លើ​បណ្តា​ក្រុម​ហ៊ុន​​បរ​ទេស​ដែល​មាន​ផល​ប្រយោជន៍​​នៅ​អីុ​រ៉ង់​​ដូចជា ក្រុម​ហ៊ុន​​ RENAULT-NISSAN ព្រម​ទាំង​​បណ្តា​ក្រុម​ហ៊ុន​​ផលិត​រថ​យន្ត​​អាស៊ី​ទាំង​ឡាយ​ ។

ក្រឹត្យ​​របស់​លោក​​អូ​បាម៉ា​​ អនុ​ញ្ញាត​​ឱ្យ​​មាន​​ការ​ដាក់​​ទណ្ឌ​កម្ម​​ថ្មី​ៗ​ប្រឆាំង​​បណ្តា​ក្រុម​ហ៊ុន​​ដែល​រក​ស៊ី​​ក្នុង​ការ​ផ្លាស់​ប្តូរ​​ហិរញ្ញ​វត្ថុ​​ជាមួយ​អីុ​រ៉ង់ ឬ​​ក្រុម​ហ៊ុន​​ដទៃ​​ៗ​ទៀត​​ទាក់​ទិន​ដល់​ផ្នែក​រថ​យន្ត​​អីុ​រ៉ង់ ។ពិសេស​​បំផុត​នោះ នឹង​អាច​ទទួល​​ការ​ដាក់​ទណ្ឌ​កម្ម​​របស់​អាមេរិក​​ចំពោះ​ការ​លក់​ ការ​ផ្គត់​ផ្គង់​​ ​ការ​ផ្ទេរ​ទ្រព្យ​​សម្បតិ្ត​​ ឬ​សេវា​​​កម្ម​សំខាន់​ៗ​​ទាក់​ទិន​​នឹង​ការ​ផលិត​ ឬ​ការ​​តម្លើង​​ក្នុង​ប្រទេស​​អីុ​រ៉ង់​​នូវ​បណ្តា​​រថ​យន្ត​​ធុន​ស្រាល ឬ​ធុន​ធ្ងន់​ រហូត​ដល់​​ម៉ូតូ​​ ព្រម​ទាំង​គ្រឿង​​បន្លាស់​​នានា ។

លោក CARNEY អះ​អាង​ថា ​បណ្តា​វិធាន​ការ​​ដែល​ប្រកាន់​យក​នា​ពេល​នេះ​​គឺ​ជា​​ការ​បន្ត​កិច្ច​សន្យា​របស់​លោក​​​អូ​បា​ម៉ា​រារាំង​អីុ​រ៉ង់ កុំ​ឱ្យ​ទទួល​បាន​អាវុធ​នុយ​​ក្លេ​អ៊ែរ​​ ដោយ​បង្កើន​​តម្លៃ​ដែល​ត្រូវ​​បង់​ចំពោះ​ការមើល​ស្រាល​របស់​អីុ​រ៉ង់ ចំពោះ​​សហ​គមន៍​អន្តរ​ជាតិ ៕