ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​បុក​បង្គោល​ភ្លើង​អ្នក​បើក​បរ​បាក់​ជើង​ទាំង​ពី​រ​​របួស​ធ្ងន់​

12 ឆ្នាំ មុន

បុរស​អាយុ​២៣​ឆ្នាំ​ម្នាក់​ បើក​​រថ​យន្ត​នីស្សាន់​ទៅ​បុក​បង្គោល​ភ្លើង​តាម​ដង​ផ្លូវ​ ក្បែរ​ភូមិ​បេន​ចា​ផន​ ស្រុក​សាម​កូក​ ក្នុង​ខេត្ត​បា៉​កុម​ថា​នី​ ប្រទេស​ថៃ​ បណ្តាល​ឱ្យ​បាក់​ជើង​ទាំង​ពីរ​ ។នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៤​ មិថុនា​ ប៉ូលិស​ស្រុក​សាម​កូក​ ខេត្ត​បា៉​ធុម​ថានី​ទទួល​ដំណឹង​ថា​ មាន​រថ​យន្ត​ទំនើប​មួយ​គ្រឿង​ ​បុក​បង្គោល​ភ្លើង​បណ្តាល​ឱ្យ​អ្នក​បើក​បរ​រង​របួស​ធ្ងន់​ នៅ​

បុរស​អាយុ​២៣​ឆ្នាំ​ម្នាក់​ បើក​​រថ​យន្ត​នីស្សាន់​ទៅ​បុក​បង្គោល​ភ្លើង​តាម​ដង​ផ្លូវ​ ក្បែរ​ភូមិ​បេន​ចា​ផន​ ស្រុក​សាម​កូក​ ក្នុង​ខេត្ត​បា៉​កុម​ថា​នី​ ប្រទេស​ថៃ​ បណ្តាល​ឱ្យ​បាក់​ជើង​ទាំង​ពីរ​ ។នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៤​ មិថុនា​ ប៉ូលិស​ស្រុក​សាម​កូក​ ខេត្ត​បា៉​ធុម​ថានី​ទទួល​ដំណឹង​ថា​ មាន​រថ​យន្ត​ទំនើប​មួយ​គ្រឿង​ ​បុក​បង្គោល​ភ្លើង​បណ្តាល​ឱ្យ​អ្នក​បើក​បរ​រង​របួស​ធ្ងន់​ នៅ​លើ​ដង​​ផ្លូវ​​ក្បែរ​ភូមិ​បេន​ចា​ផន​ ទើប​កម្លាំង​សមត្ថ​កិច្ច​ឆ្ពោះ​ទៅ​ចំណុច​កើត​ហេតុ​ភ្លាម​ៗ​ ហើយ​ប្រទះ​ឃើញ​រថ​យន្ត​ទំនើប​មា៉ក​នីស្សាន់​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ 7723-បាង​កក​ បុក​បង្គោល​ភ្លើង​តង់​ស្យុង​នៅ​ក្បែរ​ផ្លូវ​ បណ្តាល​ឱ្យ​រថ​យន្ត​ខូច​ខាត​ និង​​បុរស​​ជា​អ្នក​បើក​បរ​​អាយុ​២៣​ឆ្នាំ​​ កៀប​ជាប់​នឹង​ចង្កូត​រថ​យន្ត​ ។

ក្រុម​ជួយ​សង្គ្រោះ​បាន​ជួយ​ជន​រង​គ្រោះ​ចេញ​ពី​ក្នុង​រថ​យន្ត​ តែ​ស្ថិត​ក្នុង​សភាព​ធ្ងន់​ធ្ងរ​បាក់​ជើង​ទាំង​២​ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ឯ​មន្ទីរ​ពេទ្យ​របស់​ខេត្ត​ ។ តាម​ការ​សាក​សួរ​ពី​សាក្សី​និយាយ​ថា​ ជន​រង​គ្រោះ​បើក​បរ​រថ​យន្ត​ក្នុង​ល្បឿន​លឿន​រេ​ពេញ​ផ្លូវ​ មិន​ដឹង​ជា​មាន​ជាតិ​ឬ​ក៏​ស្រវឹង​បញ្ហា​រថ​យន្ត​ទេ​ ហើយ​ក៏​​ជ្រុល​​ទៅ​បុក​បង្គោល​ភ្លើង​បណ្តាល​ឱ្យ​អ្នក​បើក​បរ​រង​របួស​ធ្ងន់​តែ​ម្តង​ ។

គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​លើ​ ប៉ូលិស​នឹង​ដំណើរ​ការ​សាក​សួរ​​លើ​ជន​រង​គ្រោះ​ ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​ ។ បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍​​ក្នុង​ប្រទេស​ថៃ​ បាន​កើត​ឡើង​នៅ​ទូ​ទាំង​ប្រទេស​ ​ដោយ​សារ​តែ​ការ​ធ្វេស​ប្រហែស​របស់​អ្នក​បើក​បរ​ ៕