ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​រថ​យន្ត​ពី​ខេត្ត​ព្រះ​សីហនុ​ទៅ​ភ្នំពេញ​ផ្ទុះ​កង់​បែក​ផ្កា​ភ្លើង​ឆេះ​ខ្ទេច​

12 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ​ ៖ ​រថ​យន្ត​១​គ្រឿង​ម៉ាក​ហ៊ី​យ៉ាន់​ដាយ​​បាន​ផ្ទុះ​​កង់​ខាង​ក្រោយ​បែក​ផ្កា​ភ្លើង​​ឆាប​ឆេះរាល​ដាល​ដល់​រថ​យន្ត​២​គ្រឿង​ទៀត​ដែល​ផ្ទុក​​ខាង​លើ​ខ្ទេច​អស់​​ កាល​ពី​វេលា​ម៉ោង​១១ និង​៥០​នាទី​​យប់​ ថ្ងៃ​ទី​៣ មិថុនា ២០១៣ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤​ចន្លោះ​គីឡូ​ម៉ែត្រ​លេខ​៣៩ និង​៤០ ខាង​កើត​ភូមិ​រំលោង​១០០​ម៉ែត្រ​ ស្ថិត​ក្នុង​ឃុំ​វល្លិ៍​ស ស្រុក​សំរោង​ទង​ ខេត្ត​កំពង់ស្ពឺ។

អ្នក​បើក​បរ​រថ​យន្ត​ឈ្មោះ​​ផង់ អូន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ​ រស់​​នៅភូមិ​​សាក់​២ ឃុំ​សំរោង​ធំ ស្រុក​កៀន​ស្វាយ ខេត្ត​កណ្តាល​។​ អ្នក​បើក​បរ​បាន​ប្រាប់​​សមត្ថ​កិច្ច​​​ថា មុន​ពេល​កើត​ហេតុ​​រូប​គាត់​បាន​​បើក​រ​ថយន្ត​ធំ​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ាន់​ដាយ​ដឹក​រថ​យន្ត​សាំ​យ៉ុង​២​គ្រឿង​​ពី​លើ​​ក្នុង​គោល​ដៅ​ឆ្ពោះ​ទៅ​រាជ​ធានី​ភ្នំពេញ​ទៅ​ដាក់​ឃ្លាំង​លេខ​៣៨​នៅ​ផ្លូវម៉ៃដា (២០០៤) ។ លុះ​​បើក​មក​ដល់​ចំណុច​កើត​ហេតុ​ខាង​លើ​​ស្រាប់​តែ​រថ​យន្ត​ធំ​ម៉ាក​ហ៊ី​យ៉ាន់​ដាយ​បាន​ផ្ទុះ​កង់​ខាង​ក្រោយ​បែក​ផ្កា​ភ្លើង​ឆេះ​​ដល់​ធុង​ប្រេង​ និង​រាល​ដាល​​ដល់​រថ​យន្ត​សាំ​យ៉ុង​​ទាំង​២​គ្រឿង​នៅ​ខាង​លើ​អស់​តែ​ម្តង។

ក្រោយ​ពី​ទទួល​បាន​ព័ត៌​មាន​រថ​យន្ត​ឆេះ​ភ្លាម​ កម្លាំង​នគរ​បាល​​ស្រុក​ក៏​ដូច​ជា​កម្លាំង​នគរ​បាល​នៃ​ស្នង​ការ​ដ្ឋាន​ប៉ូលិស​ខេត្ត​កំពង់​ស្ពឺ​បាន​ចេញ​អន្តរា​គមន៍​ពន្លត់​​អគ្គិ​ភ័យ​អស់​ទឹក​ចំនួន​២​រថ​យន្ត​ទើប​រលត់៕