ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូអត់​ស្លាក​លេខ​សមត្ថ​កិច្ច​ហៅ​ពិនិត្យ​មិន​ព្រម​ឈប់​ជិះ​ដេញ​បំបុក​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ យុវ​ជន​៣​នាក់​ និង​នារី​ម្នាក់​ជិះ​ម៉ូតូ​ឌ្រីម​សេ​១២៥​ ពណ៌​ខ្មៅ​ អត់​ស្លាក​លេខ​ ត្រូវ​សមត្ថ​កិច្ច​ល្បាត​ប្រទះ​ឃើញ​ហៅ​ឱ្យ​ឈប់​ដើម្បី​ធ្វើ​ការ​សាក​សួរ​ ប៉ុន្តែ​មិន​ព្រម​ឈប់​ធ្វើ​ឱ្យ​សមត្ថ​កិច្ច​សង្ស័យ​ ជា​មុខ​សញ្ញា​ជិះ​ម៉ូតូ​ដេញ​​បំបុក​ដួល​ ហើយ​ឃាត់​ខ្លួន​​ នៅ​វេលា​ម៉ោង១​និង​៣០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទិ​៤​ មិថុនា​ ផ្លូវ​លេខ​២៧១​ ក្រុម​២៥​ ភូមិ​៦​ សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌ​ចំការ​

រាជធានីភ្នំពេញ ៖ យុវ​ជន​៣​នាក់​ និង​នារី​ម្នាក់​ជិះ​ម៉ូតូ​ឌ្រីម​សេ​១២៥​ ពណ៌​ខ្មៅ​ អត់​ស្លាក​លេខ​ ត្រូវ​សមត្ថ​កិច្ច​ល្បាត​ប្រទះ​ឃើញ​ហៅ​ឱ្យ​ឈប់​ដើម្បី​ធ្វើ​ការ​សាក​សួរ​ ប៉ុន្តែ​មិន​ព្រម​ឈប់​ធ្វើ​ឱ្យ​សមត្ថ​កិច្ច​សង្ស័យ​ជា​មុខ​សញ្ញា​ជិះ​ម៉ូតូ​ដេញ​​បំបុក​ដួល​ ហើយ​ឃាត់​ខ្លួន​​ នៅ​វេលា​ម៉ោង១​និង​៣០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទិ​៤​ មិថុនា​ ផ្លូវ​លេខ​២៧១​ ក្រុម​២៥​ ភូមិ​៦​ សង្កាត់​ផ្សារ​ដើម​ថ្កូវ​ ខណ្ឌ​ចំការ​មន។

ប្រភព​ព័ត៌​មាន​ពី​មន្ត្រី​សមត្ថ​កិច្ច​បាន​ឱ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​ម៉ូតូ​ឌ្រីម​សេ​១២៥​ ពណ៌​ខ្មៅ​ អត់​ស្លាក​លេខ​​ជិះ​គ្នា​៤​នាក់​ (ស្រី​ម្នាក់​) ​តាម​ផ្លូវ​លេខ​២៧១​ ត្រូវ​នគរ​បាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ​​ប្រទះ​ឃើញ​បាន​ឃាត់​ធ្វើ​ការ​សាក​សួរ​ ប៉ុន្តែ​អ្នក​បើក​ម៉ូតូ​មិន​ព្រម​ឈប់​ទេ​ បាន​បន្ថែម​ល្បឿន​​រត់​គួរ​ឱ្យ​សង្ស័យ​ ទើប​សមត្ថ​កិច្ច​ជិះ​ម៉ូតូ​បំ​បុក​ផ្តួល​ ហើយ​ឃាត់​ខ្លួន​​ទាំង​៤​នាក់​ ក្នុង​នោះ​ស្ត្រី​ម្នាក់​ដួល​ប៉ះ​បំពង់​ស៊ី​មាំុង​រលាក​ជើង​នៅ​អង្គុយ​យំ​ ត្រូវ​សមត្ថ​កិច្ច​ឱ្យ​បុរស​ម្នាក់​រួម​ដំណើរ​ជាមួយ​គ្នា​ជូន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ។ចំណែក​ម្ចាស់​ម៉ូតូ​ និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​ត្រូវ​នគរ​បាល​ប៉ុស្តិ៍​ហៅ​ទៅ​សាក​សួរ​នៅ​ប៉ុស្តិ៍​រដ្ឋ​បាល​ផ្សារ​ដើម​ថ្កូវ​ ៕