ខេត្តឧត្តរមានជ័យ ៖ កាលពីព្រឹកថ្ងៃទី៣ មិថុនា នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ត មានរៀបចំកិច្ចប្រជុំបូកសរុបដកពិសោធន៍ការងារបក្សរយៈពេល៥ខែដើមឆ្នាំ២០១៣ និងលើកទិសដៅសម្រាប់អនុវត្តបន្តក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ គន់ គីម សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តឧត្តរមានជ័យ។ ចូលរួមក្នុងកិច្ចប្រជុំនេះមានលោកនាយឧត្តមសេនីយ៍ ជា តារា ព្រមទាំងសមាជិក សមាជិកាបក្សខេត្តសរុបជាង៣០០នាក់ ។
នាឱកាសនោះ លោកនាយឧត្តមសេនីយ៍ គន់ គីម បានមានមតិផ្តាំផ្ញើដល់សមាជិក សមាជិកាបក្សទាំងអស់ ត្រូវយកចិត្តទុកដាក់បំពេញភារកិច្ចត្រៀមលក្ខណៈឱ្យបានល្អប្រសើរ និងរៀបចំផែនការសកម្មភាពការងារសំខាន់ៗមួយចំនួនឱ្យទាន់ពេលវេលា សម្រាប់បម្រើឱ្យយុទ្ធនាការឃោសនាបោះឆ្នោតនាពេលខាងមុខ ដោយជំរុញផ្សព្វផ្សាយការងារច្បាប់ បទប្បញ្ញត្តិ នីតិវិធី និងក្រមសីលធម៌នៃការបោះឆ្នោតឱ្យបានត្រឹមត្រូវ ៕
ចែករំលែកព័តមាននេះ