ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យាន​អវ​កាស​ចិន SHENZHOU-10 នឹង​បាញ់​​បង្ហោះ​នា​ពាក់​កណ្តាល​ខែ​មិថុនា​នេះ​​

12 ឆ្នាំ មុន

អ្នក​​នាំពាក្យ​​ម្នាក់​របស់​កម្ម​វិធី​​អវ​កាស​បញ្ជូន​មនុស្ស​​​ទៅ​​​​របស់​ចិន​​គូស​បញ្ជាក់​​កាល​ពី​ថ្ងៃ​ទី​៣ មិថុនា​ថា យាន​អវកាស​មាន​មនុស្សជិះ​ SHENZHOU-10 នឹង​ត្រូវ​បាញ់​បង្ហោះ​នា​ពាក់​កណ្តាល​​ខែ​មិថុនា​នេះ ។អ្នក​នាំពាក្យ​​រូប​នេះ​ធ្វើ​ការ​កត់​សម្គាល់​ថា បេស​ក​កម្ម​​នេះ​​ឈាន​ចូល​ក្នុង​ដំណាក់​កាល​រៀប​ចំ​ចុង​ក្រោយ​ ខណៈ​ដែល​​​យាន​អវ​កាស​ និង​កាំ​ជ្រួច​​​បញ្ជូន​ LONGUE MARCHE-2F ត្រូវ​បាន​​ដឹក​

អ្នក​​នាំពាក្យ​​ម្នាក់​របស់​កម្ម​វិធី​​អវ​កាស​បញ្ជូន​មនុស្ស​​​ទៅ​​​​របស់​ចិន​​គូស​បញ្ជាក់​​កាល​ពី​ថ្ងៃ​ទី​៣ មិថុនា​ថា យាន​អវកាស​មាន​មនុស្សជិះ​ SHENZHOU-10 នឹង​ត្រូវ​បាញ់​បង្ហោះ​នា​ពាក់​កណ្តាល​​ខែ​មិថុនា​នេះ ។អ្នក​នាំពាក្យ​​រូប​នេះ​ធ្វើ​ការ​កត់​សម្គាល់​ថា បេស​ក​កម្ម​​នេះ​​ឈាន​ចូល​ក្នុង​ដំណាក់​កាល​រៀប​ចំ​ចុង​ក្រោយ​ ខណៈ​ដែល​​​យាន​អវ​កាស​ និង​កាំ​ជ្រួច​​​បញ្ជូន​ LONGUE MARCHE-2F ត្រូវ​បាន​​ដឹក​ជញ្ជូន​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣ មិថុនា ទៅ​​ដាក់​​នៅ​លើ​ទីតាំង​​បាញ់​បង្ហោះ​​រួច​ហើយ ។

អវកាស​យានិក​​៣​រូប​នឹង​ធ្វើ​ដំណើរ​​តាម​យាន​អវកាស​នេះ​ដែល​នឹង​បាញ់​បង្ហោះ​​នា​ពាក់​កណ្តាល​ខែ​មិថុនា​ចេញ​ពី​មជ្ឈ​មណ្ឌល​​បាញ់​បង្ហោះ​​ផ្កាយ​រណប​​ JIUQUAN ហើយ​យាន​នេះ​នឹង​ទៅ​ភ្ជាប់​​ជាមួយ​​ស្ថានីយអវ​កាស​​​​ពិសោធន៍​ TIANGONG-1 ។

ក្នុង​ឱកាស​បំពេញ​បេសកកម្ម​​​នោះ​​​​ បណ្តា​​អវ​កាស​​យានិក​​នឹង​ផ្តល់​​ការ​បង្រៀន​មួយ​ដល់​​និស្សិត​មួយ​ក្រុម​តាម​រយៈ​​បេសកកម្ម​​​​សោធ​ទស្សន៍​​មួយ​។ម៉្យាង​ទៀត​អ្នក​នាំ​ពាក្យ​​រូប​នេះ​គូស​​បញ្ជាក់​ថា ​ការ​ត្រួត​ពិនិត្យ​​យាន​អវ​កាស​នេះ កាំជ្រួច​​បាញ់​​​បញ្ជូន​​ ព្រម​ទាំង​​បណ្តា​ទីតាំង​​នៅ​លើ​ដី​នឹង​ត្រូវ​ធ្វើ​នៅ​​ឯ​ទីតាំង​​បាញ់​បង្ហោះ​​​នា​ប៉ុន្មាន​ថ្ងៃ​​ខាង​មុខ​​នេះ​។ យាន​អវកាស​ SHENZHOU-10 នឹង​​ទៅ​​ភ្ជាប់​ជាមួយ​​ស្ថានីយ​ពិសោធន៍​ TIANGONG-1 ដែល​ក្នុង​ស្ថានីយ​នោះ​​ អវ​កាស​យានិក​ទាំង​៣​រូប​​នឹង​ធ្វើ​ការ​​ពិសោធន៍​​ខាង​វិទ្យា​សាស្ត្រ​នានា​ ហើយ​នឹង​ផ្តល់​​​មេ​រៀន​​ដល់​និស្សិត​មួយ​ក្រុម​​នៅ​លើ​ផែន​ដី ។

ស្ថានីយ​ពិសោធន៍​​នោះ​​ ស្ថិត​នៅ​​លើ​តារា​វិថី​​​​យូរ​ហើយ​ចាប់​តាំង​ពី​ដំណាច់​ខែ​ឧសភា​មក នៅ​តែ​​មាន​លក្ខណៈ​សម្បត្តិ​​គ្រប់​គ្រាន់​​សម្រាប់​​ការ​ភ្ជាប់​​របស់​យាន​អវកាស​ SHENZHOU-10 ហើយ​​មាន​ដំណើរ​ការ​​​ធម្ម​តា​ ។ រាល់​​ការ​រៀប​ចំ​​ប្រព្រឹត្ត​ទៅ​ដោយ​ល្អ​​ប្រសើរ​ ហើយ​បណ្តា​​អវ​កាស​​យានិក​​​ក៏​បាន​បញ្ចប់​ការ​ហ្វឹក​ហ្វឺន​​របស់​ពួក​​គេ​​ដែរ ៕