ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​នារីខណ្ឌ​ឫស្សី​កែវ​នាំ​អំណោយ​សម្តេច​តេជោ​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ជូន​ពលរដ្ឋ​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ កាល​ពី​រសៀល​ថ្ងៃ​ទី​៣​ មិថុនា​ សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិ​ភាព​ និង​អភិវឌ្ឍន៍​ខណ្ឌ​ឫស្សី​កែវ​ ដឹកនាំ​ដោយ​លោក​ស្រី​ អ៊ួង​ សុផល្លា​ ជា​ប្រធាន​ បាន​នាំ​អំណោយ​សម្តេច​អគ្គ​មហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី​ ហ៊ុន សែន​ ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ចំនួន​១៥​គ្រួសារ​ នៅ​ក្នុង​សង្កាត់​ព្រែក​លៀប​ ខណ្ឌ​ឫស្សី​កែវ​ ។ នៅ​ក្នុង​ឱកាស​

រាជ​ធានី​ភ្នំពេញ ៖ កាល​ពី​រសៀល​ថ្ងៃ​ទី​៣​ មិថុនា​ សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិ​ភាព​ និង​អភិវឌ្ឍន៍​ខណ្ឌ​ឫស្សី​កែវ​ ដឹកនាំ​ដោយ​លោក​ស្រី​ អ៊ួង​ សុផល្លា​ ជា​ប្រធាន​ បាន​នាំ​អំណោយ​សម្តេច​អគ្គ​មហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី​ ហ៊ុន សែន​ ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ចំនួន​១៥​គ្រួសារ​ នៅ​ក្នុង​សង្កាត់​ព្រែក​លៀប​ ខណ្ឌ​ឫស្សី​កែវ​ ។ នៅ​ក្នុង​ឱកាស​នោះ​ក៏​មាន​ការ​ចូលរួម​ពី​នារី​ជា​មន្ត្រី​រាជការ​ និង​ជា​ភរិយា​មន្ត្រី​រាជ​ការ​នៅ​ជុំវិញ​សាលា​ខណ្ឌ​ឫស្សី​កែវ​យ៉ាង​ច្រើន​កុះ​ករ ។​

អំណោយ​ដែល​នាំ​យក​ទៅ​ចែក​ជូន​នេះ​ក្នុង​មួយ​គ្រួសារ​ៗ​ទទួល​បាន​ អង្ករ​ចំនួន​២៥​គីឡូ​ក្រាម​ មី​១​កេស​ ត្រី​ខ​៥​កំប៉ុង​ ទឹក​ស៊ីអុីវ​១​យួរ​ ទឹក​ត្រី​១​យួរ​ សាប៊ូ​១​កញ្ចប់​ ស្ករ​ស​កន្លះ​គីឡូ​ក្រាម​ ទឹក​ដោះ​គោ​២​កំប៉ុង ប្រេង​ឆា​១ដប​ សារុង​១​ និង​ថវិកា​ចំនួន​៨​ម៉ឺន​រៀល ។​
លោកព្រាប​ មុនី​ ប្រធាន​គណៈ​កម្មាធិការ​បក្ស​ប្រជាជន​កម្ពុជា​សង្កាត់​ព្រែក​លៀប​ និង​ជា​ចៅសង្កាត់បាន​ឱ្យ​ដឹងថា​ ដោយ​មាន​ការ​គិត​គូរ​យ៉ាង​ខ្លាំង​ និង​ការ​ណែនាំ​ពី​លោក​ឃ្លាំង​ ហួត​ ប្រធាន​គណៈ​កម្មាធិការ​បក្ស​ខណ្ឌ​ឫស្សី​កែវ​ លោក​តែងតែ​ចុះ​មូល​ដ្ឋាន​ធ្វើការ​ស្រាវ​ជ្រាវ​រក​ប្រជា​ពលរដ្ឋ​ងាយ​រង​គ្រោះ​ ហើយ​នាំ​អំណោយ​មក​ចែក​ជូន​ជាបន្ត​បន្ទាប់ ។​ ដោយ​ឡែក​លើក​នេះ​មានប្រជា​ពលរដ្ឋ​ចំនួន​១៥​គ្រួសារ​ជាស្ត្រី​មេ​ម៉ាយ​ក្រី​ក្រ​ ចាស់​ជរា​ និង​ពិការ​ រស់​នៅ​ក្នុង​​សង្កាត់​ព្រែក​លៀប​ ទទួល​បាន​អំណោយ​របស់​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ដែល​ផ្តល់​តាម​រយៈ​សមាគម​នារី​ខណ្ឌ​ឫស្សី​កែវ ។​

លោក​ស្រី​អ៊ួង​ សុផល្លា​ ប្រធាន​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិ​ភាព​ និង​អភិវឌ្ឍន៍​ខណ្ឌ​ឫស្សី​កែវ​ និង​ជា​ភរិយា​លោក​ឃ្លាំង​ ហួត​ បាន​ឱ្យ​ដឹង​ថា​ នេះ​ជា​លើក​ទី​៤​ ដែល​សមាគម​នារី​ខណ្ឌ​បាន​នាំ​យក​អំណោយ​មក​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ងាយ​រង​គ្រោះ​នៅ​ក្នុង​សង្កាត់​ព្រែក​លៀប​ ។ លោក​ស្រី​ក៏បាន​ពាំ​នាំ​នូវ​ការ​សាក​សួរ​សុខ​ទុក្ខ​ពី​សំណាក់​សម្តេច​តេជោ​ ហ៊ុន សែន​ និង​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី​ ហ៊ុន សែន​ ដែល​ជា​និច្ច​កាល​តែង​តែ​គិត​គូរ​ពី​សុខ​ទុក្ខ​របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស ។​

លោក​ស្រី​អ៊ួង​ សុផល្លា​ បាន​ឱ្យ​ដឹង​ទៀត​ថា​ ប្រទេស​ជាតិ​ក្រោម​ការ​ដឹក​នាំ​របស់​គណបក្ស​ប្រជាជន​ កម្ពុជា​មាន​សន្តិ​ភាព​និង​ការ​អភិវឌ្ឍ​យ៉ាង​ខ្លាំង​ឥត​ឈប់​ឈរ​ ។ មិន​តែ​ប៉ុណ្ណោះ​ សម្តេច​តេជោ​ ហ៊ុន សែន​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ តែងតែ​ណែនាំ​មន្ត្រី​គ្រប់​ជាន់​ថ្នាក់​ឱ្យ​យក​ចិត្ត​ទុក​ដាក់​ និង​ធ្វើ​ល្អ​ជា​មួយ​ប្រជាពលរដ្ឋ​ ដោយ​មិន​ទុក​ឱ្យ​ប្រជា​ពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​សារ​អត់​បាយ​ឡើយ៕​