ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វ៊ីលី​ពីន​បិទ​អាកាស​យាន​ដ្ឋាន​មួយ​ថ្ងៃ​ក្រោយ​ពី​យន្ត​ហោះ​រអិល​ធ្លាក់​ផ្លូវ​

12 ឆ្នាំ មុន

អាជ្ញា​ធរ​ប្រទេស​ហ្វ៊ីលី​ពីន​ បាន​ផ្អាក​ផ្តល់​សេវា​កម្ម​អាកាស​យាន​ដ្ឋាន​មួយ​កន្លែង​នៅ​ភាគ​ខាង​ត្បូង​​រយៈ​ពេល​១​ថ្ងៃ​ កាល​ពី​ថ្ងៃ​ទី​៣​ មិថុនា​ ​ក្រោយ​ពី​មាន​ឧបទ្ទ​វ​ហេតុ​យន្ត​ហោះ​មួយ​គ្រឿង​រអិល​ធ្លាក់​ផ្លូវ​ តែ​មិន​ទាន់​មាន​របាយ​ការណ៍​ច្បាស់​លាស់​ថា​ មាន​អ្នក​របួស​ឬ​យ៉ាង​ណា​ខ្លះ​នៅ​ឡើយ​ទេ​ ?

ទី​ភ្នាក់​ងារ​ព័ត៌​មាន​បរទេស​ កាល​ពី​ថ្ងៃ​ទី​៣​ មិថុនា​ ផ្សាយ​ថា​ អាជ្ញា​ធរ​ហ្វ៊ីលី​ពីន​ បាន​ប្រកាស​បិទ​អាកាស​យាន​ដ្ឋាន​មួយ​ ក្នុង​ចំណោម​អាកាស​យាន​ដ្ឋាន​ចម្បង​ៗ​ នៅ​ភាគ​ខាង​ត្បូង​ជា​បណ្តោះ​អាសន្ន​ ក្រោយ​ពី​មាន​ឧប្បត្តិ​ហេតុ​ យន្ត​ហោះ​មួយ​គ្រឿង​រអិល​ធ្លាក់​ផ្លូវ​ ខណៈ​​ព្យាយាម​ចុះ​ចត​ ពេល​មាន​ព្យុះ​ភ្លៀង​ ។

អាជ្ញា​ធរ​ផ្នែក​អាកាស​ចរណ៍​ហ្វ៊ីលី​ពីន (CAAP) បាន​ថ្លែង​ពី​ការ​ផ្អាក​ផ្តល់​សេវា​កម្ម​អាកាស​យាន​ដ្ឋាន​អន្ត​រ​ជាតិ​ដា​វា៉វ​ (Davao) នៅ​លើ​កោះ​ភាគ​ខាង​ត្បូង​​ក្នុង​ថ្ងៃ​ទី​៣​ មិថុនា​ ថា​ ដោយ​សារ​តែ​មាន​ឧបទ្ទ​វ​ហេតុ​យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​អ៊ែរ​ប៊ើស​ A-320 របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​សេ​ប៊ូ​ បា៉​ស៊ី​ហ្វិក​ (Cebu pacific) ដែល​ដឹក​អ្នក​ដំណើរ​ និង​អាកាស​យានិក​សរុប​ចំនួន​១៦៥​នាក់​ ​ចេញ​ដំណើរ​លើ​ក្រុង​ម៉ានិល​ រអិល​ធ្លាក់​ផ្លូវ​ ក្រោយ​ពី​ព្យាយាម​ចុះ​ចត​ក្រោម​សម្ពាធ​នៃ​ភ្លៀង​ និង​ព្យុះ​ កាល​ពី​យប់​ថ្ងៃ​ទី​២​​ មិថុនា​ ។

របាយ​ការណ៍​បង្ហាញ​ថា​ យន្ត​ហោះ​មាន​ការ​ខូច​ខាត​លើ​បំណែក​ខ្លះ​ ខណៈ​​មន្ត្រី​ជំនាញ​ផ្នែក​យន្ត​ហោះ​ កំពុង​ធ្វើ​ការ​ស្រាវ​ជ្រាវ​ និង​រិះ​រក​មូល​ហេតុ​ដ៏​គួរ​ឱ្យ​រន្ធត់​លើក​នេះ​ ហើយ​អាកាស​យាន​ដ្ឋាន​បាន​បើក​ផ្តល់​សេវា​កម្ម​ជា​ថ្មី​​នៅ​ពី​ថ្ងៃ​ទី​៤​ មិថុនា​ ៕