ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធ​ផល​​​ជំរឿន​​​ប្រជាជន​​អាល្លឺ​ម៉ង់​​​សរុប​80​​លាន​​នាក់​​

12 ឆ្នាំ មុន

AFP ផ្សាយ​ថា អាជ្ញា​ធរ​​អាល្លឺ​ម៉ង់​​បា​ន​កែ​សម្រួល​ដោយ​បន្ថយ​ចំនួន​ប្រជាជន​នៅ​ក្នុង​ប្រទេស​​ចំនួន​១,៥​លាន​នាក់​​ នៅ​សល់​ត្រឹមតែ​៨០,២​​លាន​នាក់ ក្រោយពី​​បង្ហាញ​លទ្ធ​ផល​​ជំរឿន​​ប្រជាជន​កាលពី​ថ្ងៃ​ទី​៣១​ ឧសភា ឆ្នាំ​២០១៣​ គឺ​ជា​ជំរឿន​​លើក​ដំបូង​​តាំង​ពី​​មុន​ពេល​ធ្វើ​សមាហរន្ត​កម្ម​​រវាង​អាល្លឺ​ម៉ង់​​ខាង​លិច និង​អាល្លឺ​ម៉ង់​​ខាង​កើត​នៅ​ក្នុង​ឆ្នាំ​១៩៩០ ។

តាម​របាយ​​ការណ៍​ដែល​យោង​តាម​ទិន្ន​ន័យ​​ពី Destatis ឬ​​វិទ្យា​ស្ថាន​​ជាតិ​ស្ថិតិ​​អាល្លឺ​​ម៉ង់ ជា​ប្រទេស​ដែល​មាន​រហស្សនាម​ថា ​មាន​ប្រជាជន​​​ច្រើន​​បំផុត​​នៅ​សហ​គមន៍​អឺរ៉ុប និង​មាន​សេដ្ឋ​កិច្ច​​ធំ​នៅ​តំបន់​អឺរ៉ុប​បញ្ជាក់​ថា ចំនួន​ប្រជាជន​​ចុង​ក្រោយ​​​របស់​អាលឺ​ម៉ង់​គិត​ចាប់​​តាំង​ពី​​ថ្ងៃ​ទី​៩ ឧសភា ឆ្នាំ​២០១៣​មក​ មាន​ចំនួន​សរុប​ប្រហែល​​៨០,២​លាន​នាក់​ មិន​មែន​មាន​ចំនួន​​៨១,៧​លាន​នាក់​ តាម​ការ​ប៉ាន​់​ប្រមាណ​​កាល​ពី​ឆ្នាំ​២០១០​​ឡើយ ។

នៅ​ក្នុង​លទ្ធ​ផល​ជំរឿន​​ចុង​ក្រោយ​បញ្ជាក់​ថា ក្នុង​ទីប្រជុំ​ជន​​ន័រ​រ៉ៃ​ វ៉េស​ហ្វា​លី​យ៉ា នៅ​តែ​ជា​ទីក្រុង​មាន​ប្រជាជន​​រស់នៅ​​ច្រើន​បំផុត​​ក្នុង​ប្រទេស​អាល្លឺ​​ម៉ង់​ ដោយ​​មាន​​ប្រហែល​​១៨​លាន​នាក់​ បន្ទាប់​មក​​គឺ​ក្រុង​​បាវ៉ា​រីយ៉ា​ ភាគ​ខាង​ត្បូង​​ប្រទេស​មាន​ប្រហែល​១២,៤​លាន​នាក់ ។ ចំណែក​​វិទ្យា​ស្ថាន​​ជាតិ​ស្ថិតិ​អាល្លឺ​ម៉ង់​​បាន​ឱ្យ​ដឹង​ថា មាន​ជន​បរទេស​​ប្រហែល​​៦,២​លាន​នាក់​រស់​នៅ​ក្នុង​អាល្លឺ​ម​៉ង់​​ ក្នុង​ពេល​បច្ចុប្បន្ន​​ ឬ​ប្រហែល​​៧,៧​ភាគ​រយ​នៃ​ចំនួន​ប្រជាជន​​តិច​ជាង​​ការ​ប៉ាន់​ប្រមាណ​ប្រហែល​១,១​លាន​នាក់ ៕