ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូប​ភាព​ប្លែក​ៗ​ទាក់​ទាញ​អារម្មណ៍​ទស្សនិក​ជន​ក្នុង​​ខែ​ឧសភា​​

10 ឆ្នាំ មុន

១​-​រុំ​ខ្លួន​ដោយ​ឆត្រ​យោង​
អ្នក​​​ជិះ​ឆត្រ​យោង​​​ម្នាក់​​រុំ​ដង​ខ្លួន​ដោយ​ឆត្រ​យោង​របស់​ខ្លួន យក​ទៅ​រក្សា​ទុក​ក្នុង​ឃ្លាំង​ ក្រោយ​ពី​ឆត្រ​យោង​សំកាំង​ចុះ​នៅ​លើ​វាល​​ស្មៅ​​នៅ​ជាយ​ក្រុង​​នេស​សេល​វ៉ាង ភាគ​ខាង​ត្បូង​ប្រទេស​អា​ល្លឺ​ម៉ង់​ ។

១​-​រុំ​ខ្លួន​ដោយ​ឆត្រ​យោង​
អ្នក​​​ជិះ​ឆត្រ​យោង​​​ម្នាក់​​រុំ​ដង​ខ្លួន​ដោយ​ឆត្រ​យោង​របស់​ខ្លួន យក​ទៅ​រក្សា​ទុក​ក្នុង​ឃ្លាំង​ ក្រោយ​ពី​ឆត្រ​យោង​សំកាំង​ចុះ​នៅ​លើ​វាល​​ស្មៅ​​នៅ​ជាយ​ក្រុង​​នេស​សេល​វ៉ាង ភាគ​ខាង​ត្បូង​ប្រទេស​អា​ល្លឺ​ម៉ង់​ ។

២​-​​បើក​គ្រឿង​ចក្រ​ចូក​ដី​​​បះ​គូទ​ក្រោយ​
អ្នក​បើក​​​គ្រឿង​ចក្រ​​ចូក​ដី​​ដ៏​ធំ​មួយ​គ្រឿង​​​​បង្ហាញ​​ជំនាញ​ជាន់​​ហ្វ្រាំង​​ឱ្យ​បាស់​គូទ​ក្រោយ​ មាន​លក្ខណៈ​ជា​ក្បាច់​រាំ​ហ្គាំង​ណាម​ស្តាយ ។
ការ​បង្ហាញ​​បែប​នោះ​ គឺ​ជា​ផ្នែក​​មួយ​សម្រាប់​​ទ្រ​ទ្រង់​​លើ​ផ្នែក​លក់​របស់​ក្រុម​ហ៊ុន​​ផលិត​គ្រឿង​ចក្រ​នៅ​តំបន់​សាន​ស៊ី​ ប្រទេស​ចិន​ ។

៣-​​​​បង្ហាញ​រថ​យន្ត​​ផ្សព្វ​ផ្សាយ​​ខ្សែ​ភាព​យន្ត
បុរស​​២​នាក់​​ឈរ​​ក្នុង​ទម្រង់​បញ្ច្រាស​ទិស​គ្នា​​ ដោយ​យក​ដៃ​ដាក់​ពី​លើ​រថ​យន្ត​​ឆេស្វ​វែល​ អេស​អេស ឆ្នាំ​១៩៧១​ ​ដែល​ប្រើ​ប្រាស់​ក្នុង​ខ្សែ​ភាព​យន្ត​​រឿង​​«​ជែក​រី​ឈ័រ​​​» និង​​ជា​ផ្នែក​​​​មួយ​សម្រាប់​ផ្សព្វ​ផ្សាយ​​ខ្សែ​ភាព​យន្ត​​ដែល​គ្រោង​ចេញ​លក់​ ឌីវី​ឌី នៅ​ក្រុង​ឡូស​អេន​ចឺ​​ឡេស សហ​រដ្ឋ​អាមេរិក​ ក្នុង​ពេល​​ខាង​មុខ ។

៤​-​​រូប​សំណាក​បុរស​ជន​ជាតិ​ចិន​អង្គុយ​ស្រាត
បុរ​ស​ជន​ជាតិ​ចិន​ម្នាក់​​អង្គុយ​យក​លំនាំ​តាម​រូប​សំណាក​ស្រាត​​ដាក់​តាំង​បង្ហាញ​នៅ​តាម​​ដង​ផ្លូវ​ក្នុង​ទីក្រុង​ប៉េ​កាំង និង​ជា​ផ្នែក​មួយ​នៃ​ការ​តាំង​ពិព័រណ៍​​សិល្បៈ​រួម​ជំនាន់​នៅ​ប្រទេស​ចិន ។

៥​-​​​ពិព័រណ៍​សិល្បៈ​
ស្ត្រី​ម្នាក់​អៀវ​កូន​ប្រុស​របស់​​​​ខ្លួន​ឈរ​ទស្សនា​សមិទ្ធ​ផល​សិល្បៈ​​ច្នៃ​ពី​បំណែក​​រថ​យន្ត​តូច​ជា​ច្រើន​​គ្រឿង​​ដាក់​ត្រួត​លើ​គ្នា​ និង​ជា​សមិទ្ធ​ផល​​របស់​សិល្បករ​ គុយ​ យាន់ តាំង​បង្ហាញ​​នៅ​​ទីតាំង​​ឧស្សាហ​កម្ម​​វប្បធម៌​​ក្នុង​ទីក្រុង​វូ​ហាន តំបន់​ហ៊ូ​ប៉ើយ​ ប្រទេស​ចិន ៕