តាមប្រភពពី Oddity Central បានឲ្យដឹងថា បុរសជនជាតិចិនម្នាក់បានលេបស្លាបព្រាបាយធ្វើពីលោហៈប្រវែង៨អ៊ីុញចូលក្នុងមាត់ ដោយសារតែចង់ធ្វើឡូយ ពេលផឹកស៊ី ។ រូបគេបានលេបវាចូលតាំងពីឆ្នាំមុនមកម្ល៉េះ តែទើបតែធ្វើទុក្ខនាពេលថ្មីៗនេះ ក្រោយពីមានបុរសម្នាក់ វាយចំទ្រូងមួយដៃ។
កាលពីឆ្នាំមុន គេបានអួតបនភឿនពេលផឹកស៊ីថា អាចលេបស្លាបព្រាបាយចូលទៅក្នុងមាត់ ហើយទាញយកមកវិញ ដោយសុវត្ថិភាព។ តែការពិតមិនដូចការគិតឡើយ ស្លាបព្រាត្រូវបានជាប់នៅក្នុងបំពង់.ក ទាញយកមិនចេញ។ រូបគេក៏មិនបានទៅពេទ្យអ្វីដែរ ព្រោះតែអាចលេបបាយទឹកចូលធម្មតា។
បុរសមិនបញ្ចេញឈ្មោះ ដែលរស់នៅក្នុងតំបន់ Xinjiang ប្រទេសចិន បានមកជួបវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ Xinjiang Meikuang General Hospital ដើម្បីទទួលការព្យាបាល។ លោកវេជ្ជបណ្ឌិត Yu Xiwu សរសេរលើសាររបស់មន្ទីរពេទ្យថា ៖ «ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ខ្ញុំមិនដែលឃើញអ្វីបែបនេះឡើយ ។ នៅពេលយើងទទួលអ្នកជំងឺបំពង់ករបស់គេមានការបង្ករោគបាត់ទៅហើយ» ។
ក្រោយពីពិភាក្សាក្នុងចំណោមគ្រូពេទ្យរួច ពួកគេក៏ធ្វើការវះកាត់ ដោយប្រើអង់ដូស្កុបទាញយកស្លាបព្រាចេញតាមមាត់ ដែលប្រើពេលអស់២ម៉ោង។ នាពេលនេះ បុរសដែលគិតអីប្លែកៗរូបនោះ បានធូរសោះស្បើយបណ្តើរៗហើយ។
បើអ្នកគិតថា វាចម្លែក អ្នកប្រហែលជាមិនដឹងថា កាលពីឆ្នាំ២០១៥ ក៏មានហេតុការណ៍ស្រដៀងនេះកើតមានឡើង ចំពោះស្ត្រីម្នាក់ដែរ។ នាងបានលេបស្លាបព្រាដែកចូលក្នុងពោះ ដោយសារតែញ៉ាំមីលឿនពេក៕
បុរសមិនបញ្ចេញឈ្មោះ ដែលរស់នៅក្នុងតំបន់ Xinjiang ប្រទេសចិន បានមកជួបវេជ្ជបណ្ឌិតប្រាប់ពីរឿងនេះ ដើម្បីទទួលការព្យាបាល ។
ចែករំលែកព័តមាននេះ