ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​គុប​បើក​បញ្រ្ចាស់​ទិស​ត្រូវ​ម៉ូតូ​ឌ្រីម​បុក​ពេញ​ទំហឹង​របួស​ធ្ងន់​ស្រាល​ ២​នាក់​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់​ត្រូវ​បញ្ជូន​ទៅស​ង្រ្គោះ​​នៅ​មន្ទីរ​ពេទ្យ​ភ្លាមៗ ខណៈ​ដែល​បើក​បរ​បញ្រ្ចាស់​ទិស​ ​ត្រូវ​ម៉ូតូ​ឌ្រីម​ ១​គ្រឿង​ បើក​បុក​ពេញ​ទំហឹង​ កាល​ពី​វេលាម៉ោង​ ២២​ និង​ ២៥នាទី​ យប់​ថ្ងៃទី​០៣​ មិថុនា​ ២០១៣​ នៅ​​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ទល់​មុខ​អនុ​វិទ្យា​ល័យ​ហ៊ុន​សែន​ពោធិ៍​ចិន​តុង​ ក្នុ​ង​សង្កាត់​​

រាជ​ធានី​ភ្នំ​ពេញ​ ៖ បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់​ត្រូវ​បញ្ជូន​ទៅស​ង្រ្គោះ​​នៅ​មន្ទីរ​ពេទ្យ​ភ្លាមៗ ខណៈ​ដែល​បើក​បរ​បញ្រ្ចាស់​ទិស​ ​ត្រូវ​ម៉ូតូ​ឌ្រីម​ ១​គ្រឿង​ បើក​បុក​ពេញ​ទំហឹង​ កាល​ពី​វេលាម៉ោង​ ២២​ និង​ ២៥នាទី​ យប់​ថ្ងៃទី​០៣​ មិថុនា​ ២០១៣​ នៅ​​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ទល់​មុខ​អនុ​វិទ្យា​ល័យ​ហ៊ុន​សែន​ពោធិ៍​ចិន​តុង​ ក្នុ​ង​សង្កាត់​កាកាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។

ជន​រង​គ្រោះ​ពុំ​​ស្គាល់​អត្ត​សញ្ញាណ ជិះ​ម៉ូតូ​គុប​ ពណ៌​ទឹក​ប៊ិច​ ពាក់ស្លាក​លេខ​ កំពង់​ធំ​ 1E-6679 ធ្វើ​ដំណើរ​បញ្រ្ចាស់​ទិស​ពី​កើត​ទៅ​លិច​ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ​រង​របួស​ធ្ងន់​ ចំណែក​ម៉ូតូបង្ក​ម៉ាក​​ឌ្រីម​  ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1BL-2052 បើកបរ​​ដោយ​បុរស​ម្នាក់​ ​រង​របួសស្រាល​​ ។ ក្រោយ​កើត​ហេតុ​ម៉ូតូ​ទាំង​ពីរ​ត្រូវ​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​ខណ្ឌ​ពោធិ៍សែន​ជ័យ​ ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់​ ៕