ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​បុក​កង់​ឆ្លង​ផ្លូវ​របួស​ធ្ងន់​ ១​ ស្រាល​ ១​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ មាន​ករណីគ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ១៩​ យប់​ ថ្ងៃទី​០៣​ មិថុនា​ ២០១៣​ ស្ថិត​ក្នុង​សង្កាត់​វាល​វង់​ ខណ្ឌ​៧មករា​ បង្កដោយ​ម៉ូ​តូ​C125 ពណ៌​ខ្មៅ​មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំ​ពេញ​ 1F-8416 បើ​ក​បរ​ដោយ​បុរស​ម្នាក់ក្នុង​ល្បឿន​លឿន​​ បាន​បុក​ជាមួយ​កង់​ជិះ​ដោយ​នារី​ម្នាក់​

រាជ​ធានី​ភ្នំ​ពេញ ៖ មាន​ករណីគ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ១៩​ យប់​ ថ្ងៃទី​០៣​ មិថុនា​ ២០១៣​ ស្ថិត​ក្នុង​សង្កាត់​វាល​វង់​ ខណ្ឌ​៧មករា​ បង្កដោយ​ម៉ូ​តូ​C125 ពណ៌​ខ្មៅ​មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំ​ពេញ​ 1F-8416 បើ​ក​បរ​ដោយ​បុរស​ម្នាក់ក្នុង​ល្បឿន​លឿន​​ បាន​បុក​ជាមួយ​កង់​ជិះ​ដោយ​នារី​ម្នាក់​ ខណៈ​ដែល​បម្រុង​ឆ្លង​ផ្លូវ​​ បណ្តាល​ឱ្យ​នារី​ម្ចាស់​កង់រង​​របួស​ស្រាល​ ចំណែក​បុរស​ដែល​ជា​ម្ចាស់​ម៉ូតូបាន​រង​របួស​បែក​ក្បាល​ត្រង់​សៀត​ផ្កា​សន្លប់​ស្តូក​ស្តឹង​ ។

ក្រោយ​កើត​ហេតុ​ជន​រង​គ្រោះ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ ចំណែក​កង់​ និង​ម៉ូតូ​ទាំង​ពីរ​សមត្ថ​កិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ខណ្ឌ​៧មករា​ រង់​ចាំ​ការ​ដោះស្រាយ​ ៕