ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រ្តី​ជន​ជាតិ​ថៃ​ម្នាក់​ត្រូវ​គេ​ប្រទះ​ឃើញ​ដេក​ស្លា.ប់​នៅ​ក្នុង​ផ្ទះ​សំណាក់​៩៩​

11 ឆ្នាំ មុន

ខេត្ត​ប៉ៃ​លិន​ ៖ ស្រ្តី​ជន​ជាតិ​ថៃ​ម្នាក់​គេ​ត្រូវ​គេ​ប្រទះ​ឃើញ​ដេក​ស្លា.ប់​ក្នុង​ផ្ទះ​សំណាក់​៩៩​ ស្ថិត​ក្នុង​ភូមិ​ផ្សារ​ព្រំ​ ឃុំ​ស្ទឹងកាច់​ ស្រុក​សាលា​ក្រៅ​ កាល​ពី​វេលា​ម៉ោង​ ១៣​ និង​ ៥០​នាទី​ រសៀល​ថ្ងៃទី​០៣​ មិថុនា​ ២០១៣​ ដែល​ស្រ្តី​ជន​ជាតិ​ថៃ​រូប​នោះ មាន​ឈ្មោះ​ ឈុត​ស៊ីណាន​ គ្រី​ម៉ា​នុន​ អាយុ​ ៥២​ឆ្នាំ​ សមត្ថ​កិច្ច​សង្ស័យករណី​​ខ្យល់​គ ។

ខេត្ត​ប៉ៃ​លិន​ ៖ ស្រ្តី​ជន​ជាតិ​ថៃ​ម្នាក់​គេ​ត្រូវ​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​ក្នុង​ផ្ទះ​សំណាក់​៩៩​ ស្ថិត​ក្នុង​ភូមិ​ផ្សារ​ព្រំ​ ឃុំ​ស្ទឹងកាច់​ ស្រុក​សាលា​ក្រៅ​ កាល​ពី​វេលា​ម៉ោង​ ១៣​ និង​ ៥០​នាទី​ រសៀល​ថ្ងៃទី​០៣​ មិថុនា​ ២០១៣​ ដែល​ស្រ្តី​ជន​ជាតិ​ថៃ​រូប​នោះ មាន​ឈ្មោះ​ ឈុត​ស៊ីណាន​ គ្រី​ម៉ា​នុន​ អាយុ​ ៥២​ឆ្នាំ​ សមត្ថ​កិច្ច​សង្ស័យករណី​​ខ្យល់​គ ។

តាម​ប្រភព​បាន​ឱ្យ​ដឹង​ ស្រ្តី​រង​គ្រោះ​បាន​ចូល​មក​ស្នាក់​នៅ​ផ្ទះ​សំណាក់​៩៩​ ​តាំង​ពី​ថ្ងៃទី​០១​ មិ​ថុនា មក​ម្ល៉េះ​ហើយ​ចេញ​ចូល​ធម្មតា​ ទើប​តែ​ព្រឹក​ថ្ងៃទី​០៣ មិថុនា នេះ ពុំ​ឃើញ​ស្រ្តី​ខាងលើ​ចេញ​មក​​សោះ ដោយ​មាន​ការសង្ស័យ​ម្ចាស់​ផ្ទះ​សំណាក់​ក៏​ឡើង​ទៅ​មើល​ ស្រាប់​តែ​ប្រទះ​ឃើញ​ដេក​ស្លាប់​តែ​ម្តង​ ។

ក្រោយ​ធ្វើ​កោសល្យ​វិច្ឆ័យ​រួច​សមត្ថ​កិច្ច​ប្រចាំ​ព្រំ​ដែន​កម្ពុជា​ បាន​ធ្វើ​ការ​ទំនាក់​ទំនង​ទៅ​​សមត្ថ​កិច្ចថៃ​ ដើម្បី​ទាក់​ទង​សាច់​ញាតិ​មក​យក​សព​ត្រលប់ទៅ​​ប្រទេស​ថៃ​ ៕​