ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ី​ សូរ៉ា ​ជួប​ម៉ាលីក ស្កុត នៅសង្វៀន​Wembley Arena ថ្ងៃ​ទី​20 កក្កដា

11 ឆ្នាំ មុន

កីឡា​ករ​ប្រដាល់​ទម្ងន់​​ធ្ងន់​អង់​គ្លេស​ឌី​រ៉េត ​ស៊ី​សូ​រ៉ា ​នឹង​បង្ហាញ​ខ្លួននៅ​លើ​សង្វៀន​ប្រកួត​សា​ជា​ថ្មីនាថ្ងៃ​ទី​២០ ខែកក្កដា ​ខាងមុខ ​ដោយ​ជួប​ជាមួយ​កីឡា​ករ​មិន​ធ្លាប់​ចាញ់​របស់​អាមេរិក ម៉ាលីក ស្កុត ​។ ការ​ប្រកួត​នេះ​គ្រោង​​​ធ្វើ​នៅ​សង្វៀន​ Wembley Arena ​ស្ថិត​ក្នុងទី​ក្រុង​ឡុងដ៍​ប្រទេស​អង់​គ្លេស ​។

ស៊ី​សូរ៉ា ​ដើម​ឡើយ​ត្រូវ​គេ​រៀបចំ​ឱ្យ​ជួប​ជា​មួយ​កីឡាករ​មិត្តរួម​ជាតិ​របស់​ម៉ាលីក​ស្កុត​គឺ​ដេ​អុន​វត ​វីល​ឌ័រ ​ប៉ុន្តែការ​ប្រកួត​នោះ​ត្រូវ​បាន​លុប​ចោល​ទៅវិញ ​ក្រោយ​ពី​​វីល​ឌ័រ​មិន​អាច​ធ្វើ​​ដំណើរ​ចេញ​ក្រៅ​ប្រទេសបាន ​​​ដោយ​សារ​​​ប៉ូលិស​ចាប់​ខ្លួន​ពី​បទ​ប្រើ​អំពើ​ហិង្សា ​ក្នុង​គ្រួសារ ​​ទើប​​ស្កុត​វ័យ​៣២​ឆ្នាំ ​មាន​ឯត​ទ​គ្គ​កម្ម​ប្រកួត​ឈ្នះ៣៥​លើក​និង​ស្មើ​១លើក ចូល​មក​ជំនួស ។សម្រាប់​ស៊ី​សូរ៉ា ​ដែល​មាន​ឯត​​​ទ​គ្គ​កម្ម​ប្រកួត​២០​លើក ​ឈ្នះ​១៦​លើក វា​ជាការ​ប្រកួតលើក​ទី​២ ហើយ​ចាប់​តាំងពី​​ទទួល​បាន​អាជ្ញា​ប័ណ្ណ​ប្រកួត​របស់​អង់​គ្លេស​ជាថ្មី ៕